ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​កៀរ​ជា​មួយ​រថយន្ត​​កា​មរី​​ស៊េរី​៩៤ បណ្តាល​​ឱ្យ​រយះ​គូទ​ កាល​ពី​វេលា​ម៉ោង​២ និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៩ ស្ថិត​ក្នុង​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ។លោក​​វរសេនីយ៍​ត្រី សៅ ប៊ុន អធិ​ការ​នគរ​​បាល​ស្រុក​ម៉ាឡៃ បាន​ឱ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់​ដាយ ប្រភេទ​យី​ឌុប ឈ្មោះ​ឡន រ៉ាពី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំ​ពេញ ។

ឯ​អ្នក​បើក​រថយន្ត​កាមរី​ឈ្មោះ​អុក រ៉ុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំ​នៅ​​ភូមិ​តាំង​គ្រោះ ឃុំ​ត្រពាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង ។ លោក​អធិ​ការ​បាន​បន្ត​ថា មុនពេល​​កើត​ហេតុ រថយន្ត​ធុន​ធំ​ផ្ទុក​ទំនិញ​ពេញ​​ បើក​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​​​លឿន​ លុះ​ដល់​ចំណុច​​កើត​ហេតុ​ ខាង​លើ​ជា​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ ក៏​ជ្រុល​ទៅ​ប៉ះ​ជា​មួយ​រថយន្ត​​​កាម​រី​ ពណ៌​ខ្មៅ ស៊េរី​៩៤ ដែល​បើក​​បរ​បក្នុង​ទិ​សដៅ​បញ្ច្រាស​​គ្នាណ្តាល​ឱ្យរយន្ត​កាមរី​​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​យ៉ាង​ដំណំ ។

លោក​សៅ ប៊ុន បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​ គឺ​បណ្តាល​មក​ពី​អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​នៅ​ចំណុច​ផ្លូវ​​កោង ។ បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​​កម្លាំង​ជំនាញ​​យកទៅ​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​​នគរ​បាល​ស្រុក​រង់​ចាំ​ដោះ​ស្រាយ​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]