ខេត្ត​ស្វាយ​​រៀង​​ ៖ មានអំពើ​ហិង្សា​​មួយ​​​ធ្វើ​​ឱ្យ​​ផ្អើល​​ដល់​​អ្នក​ភូមិ​​​កាល​ពី​​​ព្រលប់ ​​​ថ្ងៃ​ទី​​១៧ កក្កដា​​ ខណៈក្មេង​​​ទំនើង​១​ក្រុម​​​បាន​ស្ទាក់​វាយ​​និង​កាប់​​បុរស​ម្នាក់​​ដោយ​ គ្មាន​​មូល​ហេតុ​​ ខណៈ​​បុរស​រង​គ្រោះ​​កំពុង​ជិះ​​កង់​តាម​ផ្លូវ​ ។ ក្នុង​ហេតុ​ការណ៍​នេះ​ បណ្តាល​​ឱ្យ​បុរស​​រង​គ្រោះ​​រង​របួស​​យ៉ាង​ធ្ងន់​​​ដោយ​ត្រូវ​ក្រុម​​​ ក្មេង​ទំនើង​​កាប់​ចំ​ក្បាល​​២​កាំ​បិត​​មុត​ផុង​​លលាដ៍​​ ចំ​ក​ខាង​ឆ្វេង១​កាំ​បិត​ ​ហូរឈាម​​​ដូច​​អា​​រ​.ក​​​​​ជ្រូក​ ​និង​​​១​កាំ​បិត​​ទៀត​ចំ​​កដៃ​​ខាង​ស្តាំ ជិត​ដាច់​ ព្រម​​ទាំង​​វាយ​​ជា​​ច្រើន​​ព្រនង់​​ទៀត​​ទៅ​លើ​ជើង​​និង​ដង​ខ្លួន និង​​​​ដួល​សន្លប់​​ពេល​រត់​ចូល​​ដល់​​ផ្ទះ​​ម្តាយ​បង្កើត​ ។

សកម្ម​ភាព​​​ក្រុម​ក្មេង​​ទំនើង​​ស្ទាក់​វាយ​​និង​ កាប់​​បុរស​រូប​នេះ​​បាន​កើត​ឡើង​​កាល​​ពី​ថ្ងៃ​ទី​១៦ កក្ក​ដា ​វេលា​ម៉ោង​៧​និង​​៣០​នាទី​​យប់​​នៅ​ភូមិ​​ត្បែង​ ឃុំ​គគីរ​សោម ​ស្រុក​ស្វាយ​ទាប ។ ​ទាក់​ទិន​​នឹង​ករណី​​នេះ​​ជន​រង​គ្រោះ​​បាន​រៀប​រាប់​​​ថា ​គាត់​ឈ្មោះ​​នាង ​សាម៉ាន់ អាយុ​​៣២​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​​​គុយ ​សុផេង អាយុ​​៣២​ឆ្នាំ​ ​ដូច​គ្នា​ និង​​មាន​ស្រុក​កំណើត​​នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​​​ខាងលើ ​។ ពេល​​​រៀប​ការ​រួច​​គ្រួ​សារ​គាត់​​ទៅ​រស់​នៅ​​​ឯ​រាជ​ធានី​ភ្នំពេញ​ ​​ដោយ​គាត់​ធ្វើ​សំណង​​់ ​ឯ​ប្រពន្ធ​​​ជា​កម្មការិនី​​រោង​ចក្រ​កាត់ដេរ ​ដែល​​ពេល​នេះ​​មាន​ផ្ទៃ​ពោះ​​៥​ខែ​​ ក៏​នាំ​​គ្នា​មក​​លេ​ង​ស្រុក​កំណើត​ ។

ប្រភព​​ដដែល​បាន​បន្ត​ទៀត​​ថា ពេល​​មក​ដល់​ផ្ទះ​​ម្តាយ​​​ដឹង​ថា​ម្តាយ​ក្មេក​​​ខ្វះ​អង្ករ គាត់​​​ក៏​កិន​ស្រូវ​​ម្តាយ​​បង្កើត​ចំនួន​​៣​តៅ​​ ដឹក​​តាម​​កង់​​យក​ទៅ​​ឱ្យ​ម្តាយ​​ក្មេក​​នៅ​ភូមិ​​ជាមួយ​គ្នា​​តែ​ឃ្លាត​​ ពី​គ្នា​​ប្រមាណ​​​​៣០០​ម៉ែត្រ​​ ព្រម​ទាំង​​​យក​ស្រូវ​​ម្តាយ​ក្មេក​មក​​ហាល​កិន​​ជាង​អង្ករ​​ទុក​​ឱ្យ​​​​ គាត់​ផង​ ពី​ព្រោះ​​ម្តាយ​ក្មេក​​ចាស់​ជរា​​ទៅ​ហើយ ។ លុះ​ពេល​​ជិះ​កង់​​ត្រឡប់​​ពី​ផ្ទះ​ម្តាយ​​ក្មេក​​មក​ផ្ទះ​​​ម្តាយ​បង្កើត​​ វិញ​នៅ​​ប្រមាណ​​៥០​ម៉ែត្រ​​​ទៀត​​ដល់​​ផ្ទះ​ម្តាយ​​ ស្រាប់តែ​មាន​​ក្រុម​ក្មេង​ទំនើង​​​​ជិត​១០​នាក់​ មក​ស្ទាក់​​​ផ្លូវ​​ ហើយ​​ឈ្មោះ​​ព្រឿង សង អាយុ​​២០​ឆ្នាំ​ ​មាន​ទី​លំនៅ​​ភូមិ​ព្រៃ​​តា​ធឹ​ក ឃុំ​​គគីរ​សោម ​ស្ទុះ​ចូល​មក​​កាប់​​គាត់​​យ៉ាង​សន្ធាប់​ និង​ក្មេង​ទំនើង​​៣​នាក់​ទៀត​​ស្ទុះ​ចូល​​មក​ព្រួត​វាយ​​យ៉ាង​ដំណំ ។​​ ​ក្នុង​ពេល​​ទទួល​រង​កា​រ​កាប់​និង​វាយ​នោះ​​ គាត់​ក៏​ស្រែក​​ឱ្យ​អ្នក​ជិត​ខាង​ជួួ​យ​​​​ ទើប​ផ្អើល​​អ្នកភូមិ​​ស្រែក​ឆោ​ឡោ​​នាំ​គ្នា​រត់​​មក​ជួួ​​យ​​​ ហើយ​​​ក្រុម​ក្មេង​ទំនើង​​​​ក៏​​​រត់​គេច​ខ្លួន​​អស់​ទៅ​​ កុំ​អី​​រូប​គេ​​ត្រូវ​​ក្រុម​ក្មេង​ទំនើង​​វាយ​​​និង​កាប់​​ស្លាប់​​ទៅ​ហើយ ​​ហើយ​​​ក្រោយ​ពី​អ្ន​ក​ភូមិ​​មក​ជួយ​​​រូបគាត់​​​​ក៏​បាន​ដួល​សន្លប់​​នៅ​ ក្នុង​​ថ្លុក​ឈាម​ដែរ​​ ។

តាម​ស្ត្រី​ជា​ប្រ​​ពន្ធ​​ឱ្យដ​ឹងថា ​ពេល​អ្នក​ស្រុក​​មក​ជួយ​គេ​​ឃើញ​​ឈ្មោះ​ព្រឿង ​សង កាន់​កាំ​បិត​​ ឈ្មោះ​ដា  ឈ្មោះ​​ចាន់​ណា ​និង​ឈ្មោះ​​​ផល្លី ​កាន់​ព្រនង់ និង​មាន​​​គ្នា​ប្រមាណ​​ជា​​៥​នាក់​​​​ផ្សេង​​​ទៀត​មិន​​ស្គាល់​​​ឈ្មោះ​​ អ្នក​ទាំង​អស់​នេះ​​មាន​ទី​លំនៅ​​​ក្នុង​ភូមិ​ព្រៃតាធឹ​ក ​ឃុំ​គគី​រសោម ​​ស្រុក​ស្វាយ​ទាប ​ជា​​ភូមិ​​ជាប់​​គ្នា ។​​ អ្នក​ភូមិ​​និយាយ​ដែរ​​​ថា ​ក្រុម​​ក្មេង​ទំនើង​​ទាំង​នេះ​តែង​តែ​​​​ដើ​រមក​​​អុក​ឡុក​​អ្នក​ភ​ូមិ​​ ដោយ​​គ្មាន​ខ្លាច​​​អ្នក​​ណា​​ឡើយ​ សូម្បី​តែ​​សមត្ថ​កិច្ច​​ក៏​ពួក​គេ​​​មិន​ខ្លាច​ដែរ ។ ក្រោយ​ពី​​កើត​ហេតុ​ភ្លាម​ ​ក្រុម​គ្រួសារ​​ក៏​ប្រញាប់​​បញ្ជូន​​​ជនរង​គ្រោះ​​មក​កាន់​​មន្ទីរ​ពេទ្យ​​ បង្អែក​​ខេត្ត​ ដើម្បី​​សង្គ្រោះ​​ ហើយ​​​រហូត​មក​​​ដល់​ម៉ោង​៣​រសៀល​​ថ្ងៃ​ទី​១៧ កក្កដា ជន​រង​គ្រោះ​​នៅ​ក្នុង​​បន្ទប់​​សង្គ្រោះ​​បន្ទាន់​នៅ​ឡើយ ។

ទាក់​ទង​​នឹង​​ហេតុ​ការណ៍​​ខាង​លើ​នេះ​​ សមត្ថ​កិច្ច​​កំពុង​ស្រាវ​ជ្រាវ​ និង​តាម​ចាប់​​ខ្លួនជន​ល្មើស​​ ហើយ​​ម៉ោង​៣​រសៀល​​​​ថ្ងៃ​ទី​១៧ កក្ក​ដា​ ចាប់​បាន​​ម្នាក់​ និង​បន្ត​ចាប់​​ខ្លួន​ថែម​ទៀត​ ដើម្បី​​យក​មក​ផ្តន្ទា​ទោស​តាម​​ច្បាប់​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]