បន្ទាប់ពីការបង្ហាញវត្តមានកំពូលស្មាតហ្វូន Huawei P8 ប្រកបដោយជោគជ័យ កក្រើកទីក្រុងឡុងដ៍ កាលពីខែ មេសាកន្លងមក ក្រុមហ៊ុន  Huawei បានបន្តធ្វើឲ្យកក្រើកជាថ្មី ម្ដងទៀត តាមរយៈការ បង្ហាញវត្តមាន កំពូលស្មាតហ្វូន Huawei P8 និង ឧបកណ៍ Wearable (នាឡិកាដែល ដើរតួនាទីជាកាស ស្តាប់ត្រចៀក  នាឡិកាថ្លៃ កាលីបលើ) ដែលមាន ភាពច្នៃ ប្រឌិតខ្ពស់គ្មាន ដែលកំណត់ និង បច្ចេកវិទ្យា លំដាប់កំពូល នៅក្នុងទីផ្សារ អាស៊ីអាគ្នេយ៍ កាលពី ល្ងាចថ្ងៃទី 28 ខែឧសភា ឆ្នាំ 2015 នៅ Centara Grand and Bangkok Convention Centre ទីក្រុងបាងកកប្រទេសថៃ។

ភ្ញៀវកិត្តិយសប្រមាណជាង 500 នាក់ មកពី 11 ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ភូមា សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន នេប៉ាល់ ឥណ្ឌា តៃវ៉ាន ហុងកុង ត្រូវបានអញ្ជើញ ចូលរួម ដើម្បីទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យា និងសក្ដានុពលប្រកប ដោយអានុភាព នៅពីក្រោយ កំពូលស្មាតហ្វូន P8 ដែលកំពូល ស្មាតហ្វូនទំនើបចុងក្រោយ បំផុតរបស់ ក្រុមហ៊ុន Huawei ។ ក្នុងនោះវត្តមានភ្ញៀវ កិត្តយសតំណាង ប្រទេសកម្ពុជារួមមាន កំពូលតារាចម្រៀង ដ៍ល្បី មាស សុខសោភា ឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ពិធីការនីដ៍ល្បី ស្អាត ឆ្លាត សម្ផស្សក្មេង ជាងវៃ គឺពិធីការនី ខៀវ សាន់សាណា និងដៃគូ ពាណិជ្ជកម្មដូចជា ក្រុមហ៊ុនចែក ចាយផ្តាច់មុខ ក្រុមហ៊ុន Sayam Interational   ក្រុមហ៊ុន Yako   ហាងលក់ទូរស័ព្ទ The One Mobile ស៊ីវ អេង ស៊ីវ អេង II និង រតនា (សៀមរាប) ព្រមទាំងអ្នកសារព័ត៌មាន ស្ថានីយ ទូរទស្សន៍ CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និងគេហទំព័រព័ត៌មាន Sabay។


Huawei P8រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងប្រណីតភាព ដើម្បីផ្ដល់ភាពងាយ ស្រួលសម្រាប់ អ្នកប្រើប្រាស់

Huawei P8 ជាសករាជថ្មីនៃបច្ចេកវិទ្យាទំនើបឈានមុខ ផ្នែកមុខងារកាមេរ៉ា សម្រាប់ថត ក្នុងទីងងឹត អាចថត ជាប់ចលនាពន្លឺបាន (Light painting) និងថតរូបបានច្បាស់ក្នុង កម្រិត DSLR ព្រមទាំង មានមុខងារ  Director Mode ដែលអាចតភា្ជប់កាម៉េរា 3 ពីទូរស័ព្ទប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android 3 ផ្សេងទៀតដើម្បីចាប់ យករូបភាពពី  ប្លង់ 4 ផ្សេងគ្នា និងមានមុខងារ ពិសេសៗ ប្លែកៗ ជាច្រើនទៀត ក្នុងការជួយ បង្កើតភាពច្នៃប្រឌិត និងសម្រួលការ ងារប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់។

គំនិតច្នៃប្រឌិតនៅពីក្រោយការរចនារូបរាងរបស់ P8 គឺយកតាមស្ទីលបែបបុរាណរបស់ បណ្ណាគារ និងក្របសៀវភៅ។ ផ្នែកខាងមុខ និងខាងក្រោយរបស់ P8 មានលក្ខណៈសាមញ្ញ រលោងស្រិល មាំធន់ តួរស្រោប លោហៈធាតុ  និងមើលទៅថ្លៃថ្នូរ ជាមួយកម្រាស់ ដ៏សែនស្ដើងបំផុត របស់ស្មាតហ្វូន ដែលមានគុណភាព ផលិតលំដាប់កំពូល មួយនេះ។ P8 បំពាក់ដោយ អេក្រង់ LCD ទំហំត្រឹមតែ 6.4mm ស៊ីម 2 និងល្បឿនលឿន អាចប្រើ ជាមួយប្រព័ន្ធ បណ្ដាញប្រភេទ4G ។ 

លោក ថូមាស់ ល៉ីវ(Thomas Liu) អគ្គនាយកប្រតិបត្តិជាក់ខ្ពសផ្នែក Consumer Business ក្រុមហ៊ុន Huawei ប្រចាំនៅតំបន់ អាស៊ីភាគអាគ្នេយ៍ បានមានប្រសាសន៍ថា៖ «Huawei P8 នឹងក្លាយជាស្មាតហ្វូន ងាយស្រួល ប្រើបំផុតសម្រាប់ អតិថិជននៅទូទាំង ពិភពលោក។ លោកបាន បន្ថែមថា ដោយផ្អែកលើការស្រាវជ្រាវ ទីផ្សារយ៉ាងស៊ីជម្រៅ ក្រុមហ៊ុន Huawei បានផលិតស្មាតហ្វូន ដើម្បីឆ្លើយតប ទៅនឹង តម្រូវការចំាបាច់ នៃការ ប្រើប្រាស់ស្មាតហ្វូន សម័យបច្ចុប្បន្ន។   ក្រុមហ៊ុន Huawei បានដាក់បញ្ចូល គ្នារវាង ប្រណីតភាព និងភាពធន់បំផុត នៅក្នុងឧបករណ៍ របស់ខ្លួន និងផ្ដល់ឲ្យ អ្នកប្រើប្រាស់ នូវបទពិសោធន៍ ពិសេសថ្មីៗដល់អ្នក ប្រើប្រាស់ ជាពិសេស សតម្ថភាពរបស់កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនង។ ផ្អែកទៅលើដំណើរការ ផ្នែកទីផ្សារប្រកប ដោយភាពវិជ្ជមានរបស់ Huawei ស៊េរី P ក្រុមហ៊ុន Huawei ជឿជាក់ថា កំពូលស្មាតហ្វូន Huawei P8 នឹងក្លាយទៅជា ស្មាតហ្វូនដ៏ពេញ និយមបំផុត ប្រចាំ ឆ្នាំ 2015 នេះ»។

 

សក្តានុពលខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍

លោក Kevin Ho អគ្គនាយកប្រតិបត្តិជាក់ខ្ពស់ផ្នែក Handset Product ប្រចាំនៅស្នាក់ការធំ របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា៖ «អាស៊ីអាគ្នេយ៍គឺជាផ្នែកមួយនៃ តំបន់សេដ្ឋកិច្ច ដ៏ជោគជ័យ និងមានសក្តានុពល បំផុត នៅលើពិភពលោក ទាំងក្នុងពេល បច្ចុប្បន្ន និងអនាគត។ វាត្រូវបានគេ ចាត់ទុកថា ជាទីផ្សារយុទ្ធសាស្រ្ត និងជាក្បាលម៉ាស៊ីន ដ៏សំខាន់មួយ ដែលជំរុញដល់ កំណើនដ៏ឆាប់រហ័ស របស់ក្រុមហ៊ុន Huawei ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន Huawei បាននាំចេញទូរស័ព្ទសរុបជាង 10 លានគ្រឿង នៅក្នុងតំបន់ បានធ្វើឲ្យការចេញលក់ ស្មាតហ្វូន របស់យើង កើនឡើងដល់ 3 លានគ្រឿង បន្ថែមទៀត។ ជាមួយ នឹងការចេញលក់ស្មាតហ្វូន P8, P8 Max, និង P8 Lite ក្នុងឆ្នាំនេះ យើងរំពឹងថា ការនាំចេញ សរុបរបស់យើង នឹងកើនឡើងដល់  8 លានគ្រឿង បន្ថែមទៀត ពោលគឺកើនឡើង 160%»។ 

បណ្តាអ្នកចូលរួម និងភ្ញៀវកិត្តិយសទាំងអស់មានភាពក្តីរីករាយ និងរំភើបយ៉ាងខ្លាំង ដោយបានសាកល្បង ប្រើប្រាស់ដោយ ផ្ទាល់ជាមួយ នឹងកំពូលស្មាតហ្វូន ទំនើបស៊េរីចុង ក្រោយ P8,  P8 max, P8 lite នាឡិកា ថតរូបអនុស្សាវរីយ៍ ជាមួយនឹង មុខងារចលនា ពន្លឺ ព្រមទាំងកម្មវធី សម្ដែងពិសេស របាំពន្លឺ ការចាប់រង្វាន់ដោយប្រើរូបថតអ្នក ចូលរួម ចម្រៀងពិរោះៗ ល្បីៗ ច្រៀងដោយ កំពូលតារាចំរៀង មាស សុខសោភា អគ្គរាជទូត សុឆន្ទៈនៃទូរស័ព្ទ Huawei ប្រចាំប្រទេសកម្ពុជា លោក Alex Thiradeth  តារាសម្ដែងដែល កំពុងល្បី និងលេចធ្លោ និងជាអគ្គរាជទូត សុឆន្ទៈនៃទូរស័ព្ទ Huawei ប្រចាំប្រទេសថៃ កញ្ញា Wutt Hmone Shwe Yi  កំពូល តារាសម្ដែង និងជាអគ្គរាជ ទូតសុឆន្ទៈនៃ ទូរស័ព្ទ Huawei ប្រចាំប្រទេសភូមា ។ ជាពិសេស ជាងនេះទៅទៀត អ្នកចូលរួមទាំង អស់សរសើរ កំពូលតារាចំរៀង មាស សុខសោភា ដែលលេខធ្លោរ ជាងគេដូច ទេពអប្សរ និងកក្រើក ពេញទីក្រុង បាងកក ទាំងសម្លៀកបំពាក់ សម្ផស្ស សំឡេង និងសម្ដែង ល្អឥតខ្ចោះដូចជា គូរស្នេហ៍ ជាមួយលោក Alex Thiradeth បានញ៉ាំងឲ្យកម្មវិធី សម្ពោធនេះកាន់តែ មានភាពសប្បាយ រីករាយ និងអស្ចារ្យតែមួយគត់មិន ដែលធ្លាប់មានពីមុន ប្រចាំនៅតំបន់ អាស៊ីអាគ្នេយ៍ ។ ដោយឡែក អ្នកចូលរួម និងភ្ញៀវកិត្តិយស មកពីប្រទេសកម្ពុជា ដែលបានឈ្នះរង្វាន់ Huawei P8 មួយគ្រឿងម្នាក់ គឺ លោក Sayam Ramasot នាយកប្រតិបត្តិក្រុមហ៊ុន សាយ៉ាម  អ្នកសារព័ត៌មានមកពី Sabay និង ភ្នំពេញប៉ុស្តិ៍ ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា