រាជធានីភ្នំពេញ​​​ ៖ ម៉ូតូ​ស្គូពី​​ ពណ៌​ស​ មួយ​គ្រឿង​ បើក​បរ​ដោយ​យុវជន​ម្នាក់បញ្ច្រាស​ផ្លូវ ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​ជា​មួយ​ម៉ូតូ​ឃ្លីក ពណ៌​ទឹក​ក្រូច​លាយ​ខ្មៅ ចំពី​មុខ​​ពេញ​ទំហឹង​​​ តែ​សំណាង​​ល្អ​គ្មាន​អ្នក​រង​របួស​​ធ្ងន់ និង​ម៉ូតូ​រងការ​ខូច​ខាត​​តិច​តួច តែ​ភាគី​ទាំង​សង​​ខាង​ដោះ​ស្រាយ​​គ្នា​មិន​ត្រូវ​ក៏​សម្រេច​​ប្រគល់​ឱ្យ​ ប៉ូលិស​ ។ ហេតុការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៨ កក្កដា តាម​បណ្តោយ​ផ្លូវ​​ភ្នំពេញ​-ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

យោង​តាម​សម្តី​របស់​លោក ហឿង វឿន នាយ​រង​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរ​ខណ្ឌ​សែន​សុខ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ម៉ូតូ​ស្គូពី​ ពណ៌​ស ​បើក​បរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ បាន​បើក​លឿន​ហើយ​បញ្ច្រាស​ផ្លូវ​ទៀត​នោះ ក៏​ជ្រុល​ចង្កូត​ទៅ​បុកគ្នា​ជា​មួយ​​ម៉ូតូ​ឃ្លីក​ ពណ៌​ទឹក​ក្រូច​​លាយ​ខ្មៅ​​មួយ​គ្រឿង​ បើក​បរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណដែរ​ចំពី​មុខ​​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​​រង​ការ​ខូច​ខាត​តិច​តួច​ដូច​គ្នា ហើយ​ក៏​រង​របួស​​ស្រាល​ដូច​គ្នា។

ភាគី​ទាំង​សង​ខាង​និយាយ​ដោះ​ស្រាយ​​គ្នា​មិន​ត្រូវ​ ដោយ​ម្ចាស់​ម៉ូតូ​ស្គូពី​សុំ​ចេញ​ថ្លៃ​ខូច​ខាត​​៨០​ដុល្លារ​ តែ​ម្ចាស់​ម៉ូតូ​ឃ្លីក​ទារ​៣០០​ដុល្លារ ទើប​និយាយ​គ្នា​មិន​ត្រូវ​​ក៏​សម្រេច​ប្រគល់​ឱ្យ​ប៉ូលិស​​ចរាចរ​ខណ្ឌ​​សែន​ សុខ​ យ​ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋា​ន​ខណ្ឌ​​រង់​ចាំ​ការ​ដោះ​ស្រាយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]