ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បន្ទាប់ពីជ្រុលចង្កូត បុករថយន្តឡង់គ្រីស័រ ដែលចតចោល ស្ងៀមនៅម្តុំវត្ត ស្រះចក តាមបណ្តោយ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ បានសម្រេចទិញ យករថយន្តដែល ខ្លួនបុកនោះ ដើម្បីបញ្ចប់បញ្ហា ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិចិននេះ បានសម្រេចចិត្ត ទិញរថយន្ត ដែលខ្លួនបុក ក្នុងតំលៃ ៦៥០០ដុល្លារ សហរដ្ឋអាមេរិក ។ សាក្សីបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនជាតិចិន នេះ បាន បើកបររថយន្ត លុច្សស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-1528 ដោយបើកយ៉ាងលឿន ពីលិចទៅ កើត ស្រាប់តែមកដល់ម្តុំវត្តស្រះចក តាមផ្លូវលេខ៨៦នេះ ក៏ជ្រុល ចង្កូតបុករថយន្តឡង់គ្រីស័រ ចង្កូតស្តាំ ពណ៌ស្លែ ពាក់ស្លាកលេខ  ឧត្តមានជ័យ2A-0270 វិលពីរ ត្រឡប់(ផ្ងារជើង ត្រឡប់ដូចធម្មតាវិញ) ។

សាក្សីបានបញ្ជាក់ផងដែរថា ក្រោយពីបុកហើយ ភាគីទាំងពីរក៏បានចរចាគ្នា ដោយអ្នក បង្ករហេតុ ជនជាតិចិន នោះសុខចិត្តបញ្ចប់បញ្ហាដោយ ទិញយករថយន្ត ហើយម្ចាស់រថយន្តឡង់គ្រីស័រនេះ ក៏យល់ព្រមប្រគល់សោរ ឲ្យក្នុងតំលៃ ព្រមព្រៀងចំនួន៦៥០០ដុល្លារផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]