ថ្មីៗនេះ មានដំណឹងបែកធ្លាយមួយថា ក្រុមហ៊ុន Microsoft កំពុងតែធ្វើការ អភិវឌ្ឍន៍ កម្មវិធីថ្មី ចំនួនពីរ សំរាប់ផ្នែកជំនួញ ដែល អាចប្រើ ប្រាស់ បាន ក្នុងទូរសព្ទ Lumia 940 និង Lumia 940XL ដែលក្នុងនោះ នឹងមាន កម្មវិធីមួយ អាចជួយឲ្យ  ធ្វើការថត សំលេង ដោយគ្មានការបាត់បង់ ទិន្នន័យ នៅពេលកំពុង សន្ទនា និង កម្មវិធីមួយ ផ្សេងទៀត នឹង អាចឲ្យអ្នក ចូលរួមប្រជុំ ដោយប្រើប្រាស់ voice call ពីទូរសព្ទស្មាតហ្វូន បានដោយ ងាយ ។

គួរបញ្ជាក់ថា កម្មវិធីទាំងពីរនេះ មានប្រយោជន៍បំផុត ក្នុងផ្នែក អាជីវកម្ម និង ជំនួញ ដែល មានការ លេចលឺថា ក្រុមហ៊ុន Microsoft  កំពុងត្រៀម ទិញ កម្មវិធីទាំងនេះ ពី ក្រុមហ៊ុន BlackBerry ក្នុងតម្លៃ ៧ ពាន់លានដុល្លារ ។

ខាងក្រោមនេះ ជា ការរៀបរាប់ពី កម្មវិធី ថ្មីទាំងពីរ នឹងមានក្នុង Windows Phone apps ៖

-  កម្មវិធីទី១ នោះគឺ “InstaNote” ដែលកម្មវិធីនេះ ត្រូវបានគេដឹងថា នឹង អាចឲ្យអ្នកប្រើប្រាស់ Windows Phone អាចថតសំលេង ដោយគ្មានការបាត់បង់ ព័ត៌មានលម្អិត ក្នុងពេលសន្ទនានោះឡើយ ។ កម្មវិធីនេះ នឹង រក្សាទុក (save) ការថតសំលេង (notes) ទាំងអស់ ក្នុង OneNote ហើយនឹងធ្វើការចែកចាយទៅ អ្នកដទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប ។ ថ្មីៗនេះ កម្មវិធី “InstaNote” ត្រូវគេដឹងថាមាននៅក្នុង Version V: 2015.309.9.5224 ហើយ បានធ្វើការទើប Update ចុងក្រោយបំផុត នៅថ្ងៃ ទី ១០ ខែមីនា ឆ្នាំ ២០១៥ នេះ ។

- កម្មវិធី ទី២ នោះគឺ កម្មវិធី "Dialer for Lync" សំរាប់កម្មវិធីនេះ វិញ  នឹងអាចឲ្យ អ្នកប្រើប្រាស់ Windows Phone ចូលរួមការប្រជុំ តាមរយៈ  Lync (Skye for Business) ពីទូរសព្ទស្មាតហ្វូន ដោយមិនបាច់ មានវត្តមាន ក្នុងអង្គប្រជុំ ក៏អាចដូចបានចូលរួម ប្រជុំនៅក្នុង ក្រុមហ៊ុនដែរ ។ កម្មវិធី នេះ ក៏មានចំនុច ពិសេស មួយទៀត ដោយ អ្នកប្រើប្រាស់ ក៏អាច ទទួលបានទិន្នន័យ ពី កាលវិភាគ ការប្រជុំ តាមរយៈ ប្រតិទិនក្នុង Windows Phone ដែលវា មានប្រយោជន៍ ណាស់ សំរាប់ អ្នកប្រើប្រាស់ ដែល មិននៅជិតកុំព្យូទ័រ ហើយនិង គ្មានទិន្នន័យភ្ជាប់ ជាមួយ ទូរសព្ទ ស្មាតហ្វូន ផងនោះ ។

តែយ៉ាងណាមិញ មិនមានការបញ្ជាក់ណាមួយ ថាតើ ពេលណា កម្មវិធី "InstaNote" និង "Dialer for Lync" ចេញជាផ្លូវការនោះទេ ប៉ុន្តែ កម្មវិធី ទាំងនេះ លេចលឺ ថាក្រុមអ្នកផលិត កំពុង ធ្វើដំណើរការអភិវឌ្ឍន៍ ។ គួរបញ្ជាក់ដែរថា កម្មវិធីមាន ប្រយោជន៍ មួយ ចំនួន ដូចជា " Flow by Outlook "  "Office Now" "Revolve" និង "OneClip" ក្នុង Windows Phone ដែលសុទ្ធសឹងជា កម្មវិធី របស់ក្រុមហ៊ុន Microsoft ដែលផ្តោត សំខាន់ លើ ការ ផលប្រយោជន៍ និង ផលិតភាព ៕


ទូរសព្ទ Lumia 940 និង Lumia 940XL

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]