ខេត្តកំពង់ចាម ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចម្ការកៅស៊ូជប់បានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ឈិន សុខគង់ ភេទប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំនៅ​ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១២ បញ្ជូនទៅកាន់អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុកត្បូងឃ្មុំ ជាប់ចោទ​ពីបទរំលោភ​សេព​​សន្ថវៈ​លើក្មេងស្រីជំទង់ម្នាក់ អាយុ១៧ឆ្នាំ រស់​នៅឃុំ-ស្រុក​ជា​មួយគ្នា ។

លោកវរសេនីយ៍ទោ សាន សុភា នាយ​ការិយា​ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន​នគរ​បាលខេត្តបានប្រាប់ឲ្យដឹងថា នៅវេលា​ម៉ោង​ជាង​៦​ព្រឹក​ថ្ងៃទី១៨ កុម្ភៈ ស្រ្តីឈ្មោះ​ចន គន្ធា អាយុ​៣៤​ឆ្នាំ រស់នៅឃុំជប់ បានប្រើប្អូន​ស្រី​​ឲ្យ​ឌុប​ក្មួយទៅរៀននៅវិទ្យាល័យសម្តេចម៉ែ រហូត​ដល់វេលាម៉ោង​៨និង​៣០​នាទីព្រឹក មិន​ឃើញ​ត្រឡប់មកផ្ទះវិញ ។ ដោយមានការ​សង្ស័យ​ក្រែងមានបញ្ហា​អ្វី​កើត​ឡើង​ស្ត្រី​ជា​បង​ក៏​ប្រញាប់ជិះម៉ូតូ១ គ្រឿងទៀតទៅតាម​រក​ប្អូន​ស្រី។ លោក​វរសេនីយ៍ទោ សាន សុភា ប្រាប់បន្ត​ថា ពេលដែលបងស្រីកំពុងតែដើរតាមរកប្អូន ស្រាប់តែប្រទះឃើញ​ប្អូនឈ្មោះ «ស.ច.រ» ស្ថិត​នៅផ្ទះរបស់ឈ្មោះ​ស៊ាន ចាន់ថុល នៅឃុំជប់ ​កំពុង​ដេកនៅលើប៉ៅអ៊ី រំពេចនោះ​ស្រាប់​តែ​​ឃើញ​ជនសង្ស័យ​ឈ្មោះ​​ឈិន សុខ​គង់ ត្រូវជា​កូន​​ម្ចាស់​ផ្ទះបានស្ទុះ​ងើន​លើកខោរត់ចេញ​ទៅ​តាម​ទ្វារ​ក្រោយ​យ៉ាង​ប្រញាប់ ។ ឃើញ​សភាព​បែប​នេះ ស្រ្តីជា​បង​បានរត់ទៅប្តឹងនគរ​បាល​ប៉ុស្តិ៍​ចម្ការកៅស៊ូ​ជប់​​​ដើម្បីអន្តរាគមន៍​ ដោយ​​ចោទ​ឈ្មោះ​ឈិន សុខគង់ ថា បានរំលោភ​​ប្អូន​ស្រី​របស់​ខ្លួន និង​ទាមទារ​​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ។ ក្រោមការតាម​ប្រមាញ់​របស់កម្លាំងសមត្ថកិច្ច​ក៏​បានឃាត់ខ្លួន​ជន​សង្ស័យ​មក​សួរនាំ និង​បញ្ជូន​ទៅ​កាន់អធិការ​ដ្ឋាន​នគរបាលស្រុកត្បូងឃ្មុំ ដើម្បី​ចាត់​​ការ ។

បើ​ទោះ​ជា​ជន​សង្ស័យ​​ឆ្លើយ​ដោះ​សារ​យ៉ាង​ណា សមត្ថ​កិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​នៅ​កន្លែង​​កើត​ហេតុ​ គឺ​ខោរបស់​ក្មេង​ស្រី​ជំទង់​​មាន​ប្រឡាក់​​​ទឹក​កាម​ ហើយ​ក៏​បាន​បញ្ជូន​​ក្មេង​ស្រី​ទៅ​ធ្វើ​កោសល្យ​​វិច័យ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]