ថៃ៖ លោក José Mourinho គ្រូបង្វឹកក្រុម Chelsea ដែលទើបដឹកនាំ ក្រុមនេះ ឲ្យដណ្តើមបាន ជើងឯក English Premier Ledge រដូវកាល 2014-2015 កាលពី ម្សិលមិញនេះ ត្រូវបានគេថតរូបបាន ខណៈពេលគាត់ កំពុងដើរទិញឥវ៉ាន់ យ៉ាងសាមញ្ញបំផុត នៅក្នុងផ្សារទំនើបមួយ ក្នុងប្រទេសថៃ ។

 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពមួយចំនួន របស់លោក José Mourinho ត្រូវបានបង្ហោះ ចែកចាយ ដោយទំព័រហ្វេសប៊ុក Chelsea Thailand កាលពីម្សិលមិញ ដែលបង្ហាញ ឲ្យឃើញ គ្រូបង្វឹកសញ្ជាតិ ប៉ទុយហ្គាល រូបនេះ និង ក្រុមការងារ របស់គាត់ កំពុងដើរទិញទំនិញ ក្នុងផ្សារទំនើប MBK Center យ៉ាងសាមញ្ញ ដូចប្រជាជនថៃ ធម្មតាដែរ ។

ក្នុងនោះ រូបភាពដែលបង្ហាញពី លោក Mourinho កំពុងតែ ឈរពីមុខ តូបលក់ទូរស័ព្ទមួយទឹក មួយកន្លែង ដែលមិនដឹងច្បាស់ថា គ្រូបង្វឹករូបនេះ កំពុងរកទិញ ស្រោមទូរស័ព្ទ ឬ កំពុងរកទិញ ទូរស័ព្ទមួយទឹក ឬក៏អ្វីផ្សេងនោះទេ បានក្លាយជា រូបថត ដែលចាប់អារម្មណ៍ ខ្លាំងបំុត របស់អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសថៃ ក៏ដូចជា នៅទូទាំងពិភពលោក។


លោក José Mourinho គ្រូបង្វឹកក្រុម Chelsea

គួរបញ្ជាក់ដែរថា វត្តមានរបស់ លោក José Mourinho ក្នុងទឹកដីប្រទេសថៃនេះ ត្រូវគេដឹងថា ដើម្បីដឹកនាំក្រុម Chelsea ក្នុងការអបអរការ លើកពាន English Premier Ledge ជាមួយអ្នកគាំទ្រ ក្រុម Chelsea (Singha Chelsea FC) នៅប្រទេសថៃ ដែលក្នុងនោះ ក៏មាន ប្រកួតមិត្តភាព ជាមួយក្រុម ជម្រើសជាតិថៃ នាថ្ងៃទី ៣០ ខែឧសភានេះ នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក ផងដែរ៕





រូបភាព ដែលគេថតបាន និង បង្ហោះក្នុងបណ្តាញសង្គម

ប្រភព Bangkok

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]