ក្រុមហ៊ុន Microsoft កំពុងតែគាំទ្រឲ្យ ទូរសព្ទស្មានហ្វូតមួយចំនួន ដាក់ដំណើរ Windows 10 Mobile ដែលជា Window ចុងក្រោយ បង្អស់ នាពេលបច្ចុប្បន្ន។ មួយវិញទៀត Microsoft បានសន្យាថា នឹងផ្តល់ការគាំទ្រ ដល់ ទូរសព្ទស្មានហ្វូត Lumia និង ទូរសព្ទ ស្មានហ្វូត ផ្សេងទៀត ឲ្យដំណើរ Windows 10 Mobile នេះបានផងដែរ ។

សំរាប់ អ្នកប្រើប្រាស់ ទូរសព្ទ Lumia 640 និង ទូរសព្ទ HTC One (M8) ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 Update 2 កាលពីមុន មិនអាច ដំណើរជាមួយ software របស់ក្រុមហ៊ុន Microsoft Windows Mobile 10 ចុះលេខកូដ 10080 បាននោះទេ ដោយសារតែ គ្មានការ upgrade ដោយផ្ទាល់ពី Window Phone 8.1 Update 2 ទៅកាន់ Windows ចុងក្រោយបង្អស់ Windows 10 build បាននោះឡើយ ។

ប៉ុន្តែពេលនេះ ក្រុមហ៊ុន Microsoft ទំនងជាបាន កែតម្រូវ បញ្ហាមួយចំនួន ខាងលើ និង នាំមកនូវ ការ upgrade ដោយផ្ទាល់ សំរាប់អ្នក ប្រើប្រាស់ Windows Phone 8.1 Update 2  ដែលអាច ដំឡើង និង ដំណើរការ ជាមួយ Windows Mobile 10 ចុះលេខកូដ 10080 ។

ការប្រកាស នេះ ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈ tweet របស់ លោក Gabriel Aul ជាអ្នកគ្រប់គ្រង កម្មវិធី Mircrosoft’s Insider ដែលបានបញ្ជាក់ថា "ក្រុមអ្នកផលិតកម្មវិធី Microsoft Windows 10 Mobile បានសម្រេចបាន ការ upgrade ដ៏ជោគជ័យមួយ ដែលអាចឲ្យ អ្នកប្រើប្រាស់ ទូរសព្ទ Lumia 640 ឬ HTC one (M8) ដាក់ដំណើរការ Windows 10 Mobile បានហើយ "។

ក្នុងនោះដែរ អ្នកប្រើប្រាស់ ទូរសព្ទ Lumia 640 និង HTC one (M8) គួរតែកត់សម្គាល់ថា ប្រសិនបើ ទូរសព្ទអ្នក ប្រើជា software OTA ដែល update ថ្មីនោះ វានឹងផ្តល់ប្រយោជន៍មួយ ដោយអាច ធ្វើការដំណើរការ Windows 10 បានលឿននិង ឆាប់ រហ័ស ។

ខាងក្រោមនេះ ជារបៀប សាកល្បងដំណើរ ការ Windows 10 ក្នុងទូរសព្ទស្មានហ្វូតមាន ប្រព័ន្ធប្រតិបត្តិ ការ Windows Phone 8.1

- ដំបូងអ្នកត្រូវ ចុះឈ្មោះ ក្នុងកម្មវិធី Windows Insider Program ក្នុងករណីអ្នក មិនទាន់បានចុះ ឈ្មោះ នៅឡើយ

- ដោនឡូត កម្មវិធី Windows Insider app ពី Windows Phone store

- បើក កម្មវិធីនេះ ក្នុងទូរសព្ទរបស់អ្នក ហើយ ធ្វើតាមការណែនាំ និងចូលទៅកាន់ Install Technical Preview

-  Builds នឹងដំណើរដោយស្វ័យប្រវត្តិ ឲ្យអ្នក បន្ទាប់ពី មានការផ្តល់សុពលភាព ដោយក្រុមអ្នកផលិត នៅក្រុមហ៊ុន Microsoft និង ឲ្យ អ្នក ប្រើប្រាស់លើ ទូរសព្ទ

- ប្រើប្រាស់កម្មវិធី built-in Windows Feedback app ដើម្បីរាយការណ៍ ពីបញ្ហានានា និង ការស្នើសុំផ្សេងៗ

- ការ Updates នឹងបន្ត រហូតដល់ builds ចុងក្រោយ ដែលផ្តល់នូវដំណើរការ ងាយស្រួល និង សម ស្រប សំរាប់អតិថិជនទាំងអស់

-  អ្នក ក៏អាចប្តូរ កម្មវិធីទូរសព្ទ របស់អ្នក ទៅកាន់កម្មវិធី OS ដូចពីមុន ក្នុងពេលណាក៏បាន

គួរបញ្ជាក់ដែរថា កម្មវិធី Windows 10 Mobile នឹងដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ចុងខែ កក្កដា ឆ្នាំ ២០១៥ (ចុងរដូវក្តៅ នៅសហរដ្ឋអាមេរិក)  ដែល កម្មវិធី Window 10 នេះ នឹងដំណើរការ ជាផ្លូវការ លើ ប្រព័ន្ធកុំព្យូទ័រ ជុំវិញពិភពលោក មុននឹងដំណើរការលើ ទូរសព្ទស្មាតហ្វូន ៕

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]