បាត់ដំបងៈ កម្លាំង នគរបាលស្រុកកំរៀង ធ្វើការឃាត់ខ្លួន យុវជនម្នាក់ ពីបទប្រទូស្ត កេរ្តិ៍ខ្មាស់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១២ នៅចំណុចខ្ទមចម្ការ ក្នុងភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង នាំយកមកសាក សួរ នៅអធិការស្រុករួចកសាងសំណុំរឿងបញ្ជូន ខ្លួនមកស្នងការខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹក ថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចាត់ការបន្តតាមច្បាប់។

លោកអនុសេនីយ៌ឯក ស្រី វុទ្ធី អធិការរងនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យ ដែលនគរបាលឃាត់ ខ្លួនមានឈ្មោះ សុខ ដែនភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរ ស៊ីឈ្នួលចាំចម្ការឲ្យគេ ស្នាក់នៅភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ក.ល អាយុ១៥ឆ្នាំ។

តាមសម្តីជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ឪពុកម្តាយ និងបងប្អូនខ្លួនបាន មកស្នាក់ នៅជិតខ្ទមចម្ការ មៀន នៅម៉ោងកើតហេតុខ្លួន បានដើរទៅដងទឹកពាង ផឹកនៅក្បែរខ្ទម រួចជនសង្ស័យ បានមកចាប់ឱបថើប ពី ក្រោយយកដៃច្របាច់សុដន់ និងចាបខ្ទប់មាត់ បម្រុងចាប់រំលោភ តែត្រូវខ្លួនរើបម្រាស់ និងស្រែកផ្អើលដល់ ឪពុក នាង និងមានសាក្សី ម្នាក់ទៀតនៅជិតនោះដែរ ហើយជនសង្ស័យភ័យខ្លួន ក៏ដើរគេចខ្លួនបាត់ទៅ។ ភ្លាមៗ នោះ ម្តាយនាងបានមកប្តឹងសមត្ថកិច្ច ក្រោយបានទទួលបណ្តឹងហើយកម្លាំងនគរបាល ស្រុកបានចុះធ្វើការឃាត់ ខ្លួន ជនសង្ស័យ នាំយកមកអធិការស្រុកធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់នាងឱបថើបច្របាច់ សុដន់ បម្រុងចាប់រំលោភ នាងពិត ប្រាកដមែន តែដោយនាងស្រែកឮសូរដល់ឪពុក និងអ្នកជិតខាង ខ្លួនក៏បានរត់ចេញបាត់ទៅ។ លុះក្រោយមកក៏ ឃើញមាននគរបាលមកឃាត់ខ្លួន នាំយកទៅអធិកាស្រុក និងបញ្ជូនបន្តមកស្នងការខេត្តតែម្តង។

លោក សេង លុច នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថាយោងតាម ពាក្យបណ្តឹងរបស់ ម្តាយ ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើស ជាក់ស្តែង ទោះជារំលោភ មិន បានសម្រេច ក៏ដោយ តែជនសង្ស័យត្រូវជាប់ចោទពី បទប្រទុស្តិកេរ្តិ៍ខ្មាស់លើអនីតិជន លោកវរៈសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានបញ្ជាឲ្យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]