ទូរសព្ទ Mircrosoft Lumia 640 LTE ជាទូរសព្ទស្មាតហ្វូន ទំនើបទាន់សម័យ និង ស៊ីវិល័យ សាកសម សំរាប់មិត្តយុវវ័យ ជាមួយ មានទំហំអេក្រង់ ៥ អ៊ីង មានផ្ទុកអង្គចង់ចាំរហូត ដល់ ៨GB ក្នុងទូរសព្ទ អាចបន្ថែម រហូតដល់ ១២៤GB និង ជាពិសេស  ដំណើរការថាមពល ដោយកម្លាំងថ្មរហូតទៅ ២,៥០០ mAh ហើយ ទូរសព្ទនេះ ក៏អាចដំណើរ ជាមួយប្រព័ន្ធ ប្រតិបត្តិការ ចុងក្រោយ បង្អស់ Windows Phone 8.1 ទៀតផង ។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ ប្រិយមិត្តអាច មកមើល តេស្តនៃ ធ្វើការប្រៀបធៀប រយៈពេល ប្រើប្រាស់ ថាមពលថ្ម របស់ទូរសព្ទ Lumia 640 LTE ជាមួយប្រភេទ ទូរសព្ទ ផ្សេងទៀត ដូចខាងក្រោម ៖

ប្រើនិយាយទូរសព្ទ ៖

ទូរសព្ទ Lumia 640 មានការកាន់ថ្ម បានយូរ ក្នុងនោះ ប្រសិនបើអ្នក បើក 3G គឺអ្នក អាចនិយាយទូរសព្ទរហូតទៅ ដល់ ២៣ម៉ោង ខណៈដែល Lumia 640 XL គឺកាន់ថ្មលើសពីនេះ ៦ ម៉ោងកន្លះ ដោយ មានថាមពលថ្ម ៣,០០០ mAh ។

ប្រើ ឆែកអ៊ីនធើណេត ៖

សំរាប់ការ ឆែកអ៊ីនធើណេត កាន់តែ ពិសេសជាមួយ ទូរសព្ទ Lumia 640 XL ដែលអាច ប្រើឆែកអ៊ីនធើណេត រហូតដល់ ១០ ម៉ោង និង ២៣នាទី ទើបអស់ថ្ម ។

ប្រើ មើលវីដេអូ៖

ចូលចិត្តមើលវីដេអូ ហើយ ធុញទ្រាន់នឹងទូរសព្ទឆាប់អស់ថ្មមែនទេ ? តែ សម្រាប់ទូរសព្ទ Lumia 640 អាចមើល វីដេអូពីមួយ ទៅមួួយ ជាប់ៗគ្នា រហូតដល់ ទៅជិត ១០ម៉ោង ទើប ថ្មទូរសព្ទ ធ្លាក់ទៅដល់ កំរិតទាបបំផុត ១០ភាគរយ ៕

 

កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]