ខ្មែរឡូតពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានរកឃើញអ្នកឈ្នះរង្វាន់ Game Slot Machine ដំបូងបំផុត។

នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១២ នាវេលាម៉ោង ៤ ល្ងាច ខ្មែរឡូតបានរៀបចំប្រគល់រង្វាន់ ជាទឹកប្រាក់ចំនួន ១០០ ០០០ រៀល ទៅដល់ប្រិយមិត្តរបស់ខ្មែរឡូតម្នាក់ដែលមានឈ្មោះថា Men Amara។ ខ្មែរឡូតក៏បានសួរសំនួរខ្លះៗ ទៅកាន់ប្អូនស្រី Men Amara ដែលមានខ្លឹមសារដូចខាងក្រោម ៖

ខ្មែរឡូត ៖ តើប្អូនស្រីមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ១០០ ០០០ រៀល ?

Amara ៖ ចា៎ ! គឺនាងខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និង សប្បាយចិត្តមែនទែន ព្រោះមិននឹកស្មានថា នឹងមានឱកាសបានត្រូវរង្វាន់ពីខ្មែរឡូតនោះទេ។

ខ្មែរឡូត ៖ តើប្អូនស្រីលេង Game Slot Machine នេះអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ? ហើយលេងនៅឯណាដែរ ?

Amara ៖ ខ្ញុំបានចាប់ផ្តើមលេងប្រហែលជា ២ ទៅ ៣ ថ្ងៃមកហើយ នៅកន្លែងធ្វើការរបស់ខ្ញុំ។

ខ្មែរឡូត ៖ តើ Game នេះមានចំនុចពិសេសអ្វីខ្លះ ដែលធ្វើអោយប្អូនស្រីចូលចិត្តលេង ?

Amara ៖ Game នេះធ្វើអោយខ្ញុំចូលចិត្តលេង គឺដោយសារតែ Game​ នេះមិនបានធ្វើអោយខ្ញុំអស់លុយឡើយ ហើយអាចកែអផ្សុកនិង ថែមទាំងមានឱកាសទទួលបានរង្វាន់ទៀតផង។

ខ្មែរឡូត ៖ សំនួរចុងក្រោយ តើប្អូនស្រីមានពាក្យពេចន៍អ្វី សម្រាប់ប្រាប់ទៅដល់ប្រិយមិត្តខ្មែរឡូតទាំងអស់ ជាពិសេស ប្រិយមិត្តដែលនិយមចូលចិត្ត Game Slot Machine ?

Amara ៖ សូមប្រិយមិត្តទាំងអស់ ព្យាយាមលេងជារៀងរាល់ថ្ងៃ ហើយថ្ងៃណាមួយប្រិយមិត្តនឹង មានសំណាងដូចជារូបនាងខ្ញុំ ឬក៏អាចទទួលបានរង្វាន់ធំ ១០ លានរៀលទៀតផង។

គួរបញ្ជាក់ផងដែរថា Game Slot Machine របស់ខ្មែរឡូត មិនមែនជាល្បែងស៊ីសងនោះទេ ដោយប្រិយមិត្តមិនត្រូវ ចំនាយថវិការផ្ទាល់ខ្លួនរបស់ប្រិយមិត្តដើម្បី លេងកំសាន្តឡើយ គឺមានតែឈ្នះមិនមានការចាញ់នោះទេ។

ខ្មែរឡូតសូមជូនពរប្រិយមិត្ត អោយមានសំណាងគ្រប់ៗគ្នា។ ដើម្បីលេង Game Slot Machine សូមចុចទីនេះ

ប្អូនស្រី Mens Amara

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]