ខេត្តកណ្តាល៖ យុវជនពីរនាក់ជាមិត្តភក្តិនឹងគ្នាបានបបួលគ្នាផឹកស្រា.សជជែក គ្នាលេងយ៉ាងល្អូកល្អិនរហូតអស់ស្រា៤លីត្រ ស្រវឹងរៀងៗខ្លួន ស្រាប់តែទាស់ពាក្យសម្តីគ្នារហូតផ្ទុះហិង្សាទាញកាំបិតកាប់ គ្នាដាច់.កស្លាប់ភ្លាមៗនៅនឹងកន្លែងស្ថិតនៅភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី១៨ កក្កដា ២០១២ ។
ជុំវិញហេតុការណ៍អំពើហិង្សានេះលោកព្រុំ សំណាងនាយប៉ុស្តិ៍រដ្ឋបាលកំពុងស្វាយបានចុះអន្តរាគមន៍ឃាត់ ខ្លួនយុវជនដៃដល់បានភ្លាមៗ ។ ជនដៃដល់រូបនោះឈ្មោះម៉ុន ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ចំណែកឯអ្នកស្លាប់បាត់បង់ជីវិតឈ្មោះសន សល់ អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ដារ៉ូ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើឈ្មោះសន សល់ ប្រាកដមែនដោយសារខឹងនឹងឈ្មោះសន សល់ ឈប់ផឹកស្រាមុនរូបគេដែលផឹកមិនទាន់ឆ្អែត ព្រោះទើបតែផឹកអស់៤លីត្រ ហើយរូបគេត្រូវការផឹកមួយលីត្រទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]