ភ្នំពេញ ៖កម្លាំងនគរបាល ប៉ុស្ដិ៍បឹងទំពុន បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងចំណោម បក្ខពួក២នាក់ ដែលកន្លង មកតែងតែធ្វើ សកម្មភាពយ៉ាងសកម្ម គាស់ផ្ទះលួចទ្រព្យ សម្បត្ដិប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹង ទំពុន សហការជាមួយប្រ ជាពលរដ្ឋ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលកំពុងធ្វើសកម្មភាព គាស់ឆ្កឹះសោអស់ចំនួន៣ផ្ទះ ដែលម្ចាស់មិន នៅផ្ទះ ក្នុងភូមិត្នោតជ្រុំ៤ ហើយត្រូវប្រជា ពលរដ្ឋនៅក្បែរខាងឃើញ និងស្រែក ព្រម ទាំងដេញចាប់បានម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជន សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយ ការឃាត់ខ្លួនជន សង្ស័យ សមត្ថ កិច្ចបានរកឃើញមានតួនឺវ៉ីសសម្រាប់ឆ្កឹះសោ ចំនួន១ និងសោ ដែលឆ្កឹះរួចចំនួន៣ផងដែរ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យ ដឹងថា កន្លងមកមានក្រុមជនខិលខូចយ៉ាង ច្រើននៅក្នុងទឹកដីសង្កាត់ បឹងទំពុន ដែលពួក ទាំងនោះ តែងតែធ្វើសកម្មភាពគាស់ផ្ទះ បំពុលឆ្កែ ដើម្បីលួចទ្រព្យសម្បត្ដិជាច្រើន ប៉ុន្ដែមិន ដែលឃើញបង្ក្រាបបានម្ដងណា ឡើយ។ ប្រជាពលរដ្ឋបន្ដថា ទើបតែក្នុង មួយរយៈពេលថ្មីៗនេះ ខណៈដែល មានការ ផ្លាស់ប្ដូរអ្នកអសកម្មចេញនោះ នៅក្នុង មូលដ្ឋានបង្ក្រាបបានច្រើនករណីចំពោះពួក ជនខិលខូច ទាំងនោះ ឥឡូវនៅក្នុងមូលដ្ឋាន មានសុវត្ថិភាព សន្ដិសុខល្អប្រសើរ។

ចំពោះវត្ថុតាងទួនឺវ៉ីសចំនួន១ និងសោ កាច់រួចចំនួន៣ ព្រមទាំងជនសង្ស័យ ត្រូវ បានបញ្ជូនទៅឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]