ថៃ៖ តារាប្រុសថៃ Film Rattapoom  បានមកប្រទេសកម្ពុជា ដើម្បីចូលរួមពិធីសម្ពោធ មហោស្រព ខ្សែភាពយន្តថៃ នៅរោងភាពយន្ត Major Cineplex Cambodia ក្នុងផ្សារទំនើប អ៊ីអ៊ន (AEON Mall) កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះ។

ចំពោះតារាចម្រៀង និងតារាសម្តែងប្រុស រូបនេះ បានបង្ហោះរូបថត របស់គាត់ ក្នុងបណ្តាញអ៊ិនស្តាក្រាម ជាមួយនឹងនាង  Kanom Jean ដោយ បានសរសេរថា «ចួលរួមព្រឹត្តិការណ៍ ជាមួយនឹង ក្មេងស្រីតូច kanomjean kulamas នៅកម្ពុជា»។ ហើយមិនតែប៉ុណ្ណោះ គាត់ក៏ថែមទាំងបង្ហោះ រូបថត អ្នកគាំទ្រកម្ពុជា ទៀតផង ដែលសរសេរខាងក្រោមរូបនោះថា «ស្រឡាញ់អ្នកដូចគ្នា អ្នកគាំទ្រកម្ពុជារបស់ខ្ញុំ»។  

លោក Film Rattapoom មើលទៅ ហាក់ដូចជា មានភាពសប្បាយរីករាយខ្លាំង ព្រោះថា គាត់បានទទួល ការស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកគាំទ្រ កម្ពុជា ហើយថែមទាំង បង្ហាញស្នាមញញឹម របស់គាត់ នៅពេលថត ជាមួយនឹងពួកគេ ផងដែរ៕






រូបថត របស់តារាប្រុសថៃ Film Rattapoom

ប្រភព  Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]