តើអ្នកកំពុង ប្រើប្រាស់ទូរសព្ទ Lumia ម៉ូឌែលថ្មី Lumia 640 និង Lumia 640 XL មែនទេ ? សំរាប់ថ្ងៃនេះ អ្នកអាច មកស្វែងយល់ ពី របៀបដាក់ ដំណើរ កម្មវិធីបន្ថែមមួយចំនួន ដូចជាកម្មវិធីដែល ទទួលបាន OneDrive storage ទំហំ 1TB និង ការប្រើប្រាស់  Skype សំរាប់ ហៅទូរសព្ទ រយៈពេល ៦០នាទី ដោយមិនគិតថ្លៃ ជាមួយ ទូរសព្ទស្មាតហ្វូន Lumia ។


ទូរសព្ទ ម៉ូឌែល Lumia 640 និង Lumia 640 XL

សំរាប់ទូរសព្ទ ម៉ូឌែល Lumia 640 និង Lumia 640 XL ផ្តល់នូវ ការចុះឈ្មោះ (subscription) រយៈពេល ពេញមួយឆ្នាំ ក្នុងកម្មវិធី Office 365 ។ ការភ្ជាប់ ជាមួយកម្មវិធី Office 365 នឹងផ្តល់ជូននូវ ការដំណើរការជាមួយ កម្មវិធីកុំព្យូទ័ររដ្ឋបាល Ms Word  Excel Powerpoint និងកម្មវិធី មានប្រយោជន៍មួយចំនួនទៀត ។ លើសពីនេះ Office 365 ដែលមាន ការផ្ទុកទិន្នន័យ OneDrive ទំហំ 1TB ដោយមិនគិតថ្លៃ និង ការផ្តល់ជូន នូវការ ប្រើប្រព័ន្ធ Skype ទូរសព្ទដោយមិនគិតប្រាក់ ៦០នាទី ទៅកាន់ តំបន់ផ្សេងៗនៅក្រៅប្រទេស ។ បន្ថែមពីលើនេះ Office 365 ក៏អាចភ្ជាប់ ដំណើរការ នៅលើ កំព្យូទ័រ Mac និង Tablet បានថែមទៀត ។

ខាងក្រោមនេះ ជារបៀបដាក់ ដំណើរ Office 365 នៅលើទូរសព្ទស្មាតហ្វូន Lumia របស់អ្នក៖

១. ដោនឡូត កម្មវិធី Office 365 នៅក្នុង Window app  
២. បើកកម្មវិធីនេះ ហើយចុចប៉ូតុង បន្ត (continue ) ដើម្បីដំណើរការ
៣. កម្មវិធីនេះនឹងផ្ទៀងផ្ទាត់ ហើយបន្ទាប់មក អ្នកអាចចូលប្រើកម្មវិធី
៤.  ករណី ទូរសព្ទ Lumia 640 ឬ Lumia 640 XL របស់អ្នកមានសុពលភាប និង សមស្របតាម  លក្ខខណ្ឌ និងការកំណត់ រួចរាល់នោះ ហើយ អ្នកអាច បញ្ចូល អ៊ីម៉ែល ID របស់អ្នកបាន
៥. អ្នកនឹងទទួលបាន លេខកូត ផ្ញើទៅកាន់ អ៊ីម៉ែលរបស់អ្នក ហើយនិង ព័ត៌មានមួយចំនួនទៀត ដែល ឲ្យអ្នកបំពេញ ដើម្បីបញ្ចប់ដំណើរការ កម្មវិធី Office 365 នេះ ។

របៀបដំណើរការ OneDrive storage ទំហំ 1TB ដោយមិនគិតថ្លៃ

នៅពេល Office 365 អាចដំណើរការលើទូរសព្ទរបស់អ្នករួចហើយ អ្នកអាច ចូលទៅកាន់ OneDrive ដោយប្រើប្រាស់គណនី Microsoft ដូចគ្នាក៏បាន ។

បន្ទាប់មក ចុចត្រង់ពាក្យ ដាក់ថា Get More Storage នៅខាងធ្វេងផ្នែកខាងក្រោមនេះ អេក្រង់ កម្មវិធី OneDrive ហើយ អ្នក នឹងទទួលបានជម្រើស មួយស្វ័យប្រវត្តិ សំរាប់បន្ថែម ទំហំផ្ទុក 1TB ដោយមិនគិតប្រាក់ ។

របៀបដាក់ដំណើរការ ប្រើប្រាស់ហៅទូរសព្ទតាម Skype រយៈពេល ៦០នាទី ដោយមិនចំាបាច់ចំណាយលុយ

១. ចូលទៅ ក្នុង Microsoft account របស់អ្នក
២. ចូលទៅកាន់ផ្នែក service and product  ហើយចុច under Skype និងជ្រើសរើស  “Activate your Skype world minutes.”បន្ទាប់ទំព័រសំរាប់ ដំណើរការនឹងបង្ហាញឡើង
៣. ប្រសិនបើអ្នក មានគណនី Skype រួចជាស្រេច គឺជ្រើសរើសយក Activate and Sign in ។ តែ ប្រសិនជា អ្នកមិនទាន់មាន ចូលទៅកាន់ Create Skype account នៅខាងក្រោមពាក្យ New to Skype ហើយធ្វើតាមការណែនាំ ដើម្បី បាន Skype account ។
៤. បន្ទាប់ពីអ្នកអាចចូល ទៅកាន់ Skype រួចហើយ វានឹងចំណាយពេល២ឬ៣នាទី ដើម្បីដំណើរការ  Skype របស់ទៅនឹង world minutes ។ ពេលអ្នក ដំណើរការបាន ចាប់រួចរាល់ហើយនោះ អ្នកនឹងឃើញសារ មួយផ្ញើមកដោយ សរសេរថា “Your Skype world minutes are ready” នៅលើអេក្រង់ខាងលើ ។
៥. ចុងក្រោយ អ្នកនឹងអាចប្រើប្រាស់ Skype របស់អ្នកហៅទូរសព្ទ ដោយមិនអស់ប្រើទៅកាន់ពិភព លោក បាន ៕


ទូរសព្ទ Microsoft Lumia 640 XL

កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]