ខេត្តកំពង់ធំ ៖ ក្រោមការតាមប្រមាញ់របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកស្ទោងឪពុកប្រមឹកសាហាវចាប់អារ.កកូនស្រីនឹងកាំបិតចិតត្នោត ត្រូវនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា បន្ទាប់ពីរត់គេចខ្លួនបាន១យប់ ក្រោយពីអារ.កសម្លាប់កូនស្រីខ្លួនឯង កាលពីថ្ងៃទី១៦ កក្កដា នៅភូមិជីមាគ ឃុំម្សាក្រង ស្រុកស្ទោង ។
លោកវរសេនីយ៍ត្រី យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង ឱ្យដឹងថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត ក្នុងករណីជាក់ស្តែងជនសង្ស័យឈ្មោះប៉េង ពឿន អាយុ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ កក្កដា បន្ទាប់ពីជនសង្ស័យខាងលើបានអារ.កកូនស្រីបង្កើតឈ្មោះពឿន ចរិយា អាយុ២៦ឆ្នាំនឹងកាំបិតចិតត្នោតឱ្យស្លាប់រួចមក ។ ក្រោយពីត្រូវឃាត់ខ្លួនជនដៃដល់ជាឪពុករូបនេះបានសារភាពថា ខ្លួនគ្មានចេតនាអារ.កសម្លាប់កូនទេ គឺគ្រាន់តែយកកាំបិតជន្លប៉ុណ្ណោះ ប៉ុន្តែក៏ជ្រុលដៃតែម្តងទៅ ។ បន្ទាប់ពីកសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី១៨ កក្កដា ឪពុកចិត្តឃោរឃៅរនេះត្រូវបាននគរបាលបញ្ជូនខ្លួនមកសាលាដំបូងខេត្ត ។
សូមរំឭកថា កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១២ នៅភូមិជីមាគ ឃុំម្សាក្រង ស្រុកស្ទោង មានករណីឃាតកម្មមួយបានកើតឡើងដែលបង្កដោយជនដៃដល់ជាឪពុកឈ្មោះប៉េង ពឿន អាយុ៥០ឆ្នាំ បានយកកាំបិតចិតត្នោតអារ.កកូនស្រីបង្កើតឈ្មោះពឿន ចរិយា អាយុ២៦ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗ ក្រោយពេលមានជម្លោះដោយសារតែស្រវឹងស្រាខឹងកូនមិនដាំបាយ ហើយកូនស្រីតមាត់ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]