បុរសម្នាក់ដែលមានមុខងារ ជាអ្នកបោសសំអាតកំពុងតែជាប់ទោស កាលពីថ្ងៃអាទិត្យជាមួយនឹង បំពានផ្លូវភេទស្រ្ដីចាស់ម្នាក់ ដែលមានអាយុ៧៤ឆ្នាំ។

បុរសនេះមានឈ្មោះថា 
Tan See Kwan អាយុ ៤៥ឆ្នាំ បានទាញខោស្រ្ដីនោះ និងចាប់នាង នៅក្នុងភាគខាងជើង Toa Payoh ក្នុងប្រទេសសឹង្ហបុរីកាលពីល្ងាចថ្ងៃអង្គារ។ សម្រាប់បច្ចុប្បន្នគាត់ កំពុងស្ថិតនៅក្នុងស្ថានីយ៍ប៉ូលីស Tanglin រហូតដល់ថ្ងៃទី២០ ខែនេះដើម្បីធ្វើការស្រាវជ្រាវឲ្យបាន ច្បាស់លាស់។ តាមប៉ូលីសបាននិយាយថា 
Tan See Kwan ធ្លាប់ជួបប្រទះបញ្ហានេះ ២ឬ៣ដងហើយចំពោះ ការប៉ះពាល់ស្រ្ដីចំណាស់ តែមិនដឹងជាមូលហេតុអ្វី បានជាបញ្ហានេះនៅតែកើតឡើងដដែលសម្រាប់បុរសនេះ។

យ៉ាងណាមិញប្រសិនជាគាត់ជាប់ ពាក់ព័ន្ធមែននោះ គាត់អាចជាប់គុក២ឆ្នាំ ជាមួយនឹងការផាកពិន័យ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]