រាជធានីភ្នំពេញ ៖ ​រថយន្ត​ធុន​ធំ​មួយ​​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ដឹក​ម្សៅ​មី​​បាន​បុក​ប៉ុស្តិ៍​យាម​​ឃ្លាំង​សាំង​សូគីម៉ិច​​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​​ខ្ទេច​ដល់​ដី​​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​​ ថ្ងៃទី​១៩ កក្កដា ​ស្ថិតក្នុងភូមិ​​មិត្ត​ភាព សង្កាត់​ឫស្សី​​កែវ ខណ្ឌ​ឫស្សីកែវ ។ ឯ​រថយុន្ត​ស្រុញ​​ខ្ទេច​​ផ្នែក​ខាង​មុខ​ផងដែរ តែ​មិន​បង្ក​ឱ្យ​​មាន​មនុស្ស​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​​ទេ គ្រាន់តែ​​រលាត់ដៃជើង​តិច​តួច ។ ​អ្នក​បើក​បរ​​ឈ្មោះ​ស៊ុន លីម អាយុ​៣២​ឆ្នាំ និង​ព្រូ​២​នាក់​​ទៀត​មិន​ស្គាល់​ឈ្មោះ។

​អ្នក​បើក​បរ​បាន​ឱ្យ​ដឹងថា រថយន្ត​របស់​ខ្លួន​​​បាន​​បើក​បរ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ពី​​ខេត្ត​ប៉ៃលិន​​​មក​ភ្នំពេញ ​ដោយ​ផ្ទុកម្សៅ​​មីពេញ ពេល​មក​ដល់​​កន្លែង​​កើតហេតុ​​​ចំណុច​ផ្លូវ​កែង​​បាន​វាក់​នឹង​រថយន្ត​មួយ​​ គ្រឿង​​ខាងមុខ​ក៏​បួង​ចង្កូត​គេច​​ជាន់​ហ្វ្រាំង​​អត់ស៊ី​​ក៏​ជ្រុល​ទៅ​បុក​ ​ប៉ុស្តិ៍​​​យាម​​នៅ​ចិញ្ចើម​​ផ្លូវ​មុខ​ឃ្លាំង​សាំង​សូគីម៉ិច​ បណ្តាល​ឱ្យ​បាក់​​ខ្ទេច​​រាប​ដល់​ដី ឯ​រថយន្ត​​ស្រុញ​ផ្នែក​ខាង​មុខ​​ខូច​ខាត​យ៉ាង​ដំណំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]