ភ្នំពេញ៖ តារាសម្តែងស្រីសម្បុរ ខ្មៅស្រអែមស្រស់កញ្ញា គង់ វិច្ឆិកា ថ្មីៗនេះត្រូវបានទស្សនិកជន មួយ ចំនួន បានធ្វើការរិះគន់នាងចំៗថា ចាប់តាំង ពីសន្ទុះកេរ្តិ៍ឈ្មោះ ល្បីសុះសាយ តាមរយៈការសម្តែង រឿង ជាបន្តបន្ទាប់មក គេឃើញតួសម្តែងរូបនេះ ហាក់មានការតម្លើង ឫកពារខ្ពស់ មុនពេល ចូលសិល្បៈ ឆ្ងាយណាស់ ។

បើតាមប្រភពពីទស្សនិកជនបានបង្ហើបឲ្យដឹងថា តារាសម្តែង និងចម្រៀងនាង គង់ វិច្ឆិកា កាលពីចូល ប្រឡូកសិល្បៈដំបូងៗ មានចរិក ឫកពារ ទន់ភ្លន់ គួរឲ្យចង់រាប់អានខ្លាំងណាស់ ពាក្យសម្តីនិយាយ ចេះគោរពចាស់ទុំ រៀមច្បងសិល្បៈផ្ទៃមុខជាប់នូវស្នាម ញញឹមជានិច្ច ដែលធ្វើឲ្យ ទស្សនិកជន ជាច្រើនស្រឡាញ់ លើអត្តចរិក និងគាំទ្រនាងឲ្យក្លាយ ជាតារាមួយរូបដែលល្បី ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីតារា គង់ វិច្ឆិកា បានចូលប្រឡូកក្នុងសិល្បៈ ប្រមាណ ២-៣ឆ្នាំ កេរ្តិ៍ឈ្មោះរបស់នាង កាន់តែ ល្បីជាងមុន ការងារសិល្បៈ ក៏កាន់តែមមាញឹក ធ្វើឲ្យនាងរីក មុខរីកមាត់ ដូចគ្រាប់ជី ហើយអត្តចរិករបស់នាង ក៏ស្រាប់តែប្រែប្រួល ស្របទៅនឹង កេរ្តិ៍ឈ្មោះ ដោយនាង បានបញ្ចេញ ភាពឆ្មើងឆ្មៃ មិនសូវមាត់ក វាយឫកខ្ពស់ ខុសពីពេលចូលសិល្បៈដំបូង ពោលគឺចរិករបស់ នាង ហាក់បីដូច ចង់យក មេឃមកទ្រាប់អង្គុយអីចឹង ។

ប្រភពដដែលនោះបានប្រាប់ទៀតថា អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះ គឺមួយរយៈពេល ចុង ក្រោយនេះ ចាប់តាំងពីនាង បានទទួល ការងារ ថតស្ទើរ រាល់ថ្ងៃ ហើយមានលុយដូរជិះ រថយន្ត ទំនើបៗ មក តារារូបនេះក៏មានភាពក្រអើតក្រទម កាន់តែខ្លាំង ទៅតាមជីវិត ស៊ីវិល័យ និងការ ប្រើប្រាស់ សម្ភារៈទំនើបៗ មិនដូចពេលមុនឡើយ ។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រកម្សាន្ត LookingTODAY មិនអាចទាក់ទង ទៅតារាស្រីវ័យក្មេងកញ្ញា គង់ វិច្ឆិកា បានទេ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]