រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ហើយ​បត់​ចូល​​ផ្លូវ​លេខ​២៥៩ ស្រាប់តែ​​មាន​រថយន្ត​​ម៉ាក Prush បើក​ចេញ​​ពី​ផ្លូវ​លេខ​​២៥៩ ​ឡើង​មក​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ​ធ្វើ​ឱ្យ​រ​ថយន្ត​​កូរ៉ូឡា​​ជាន់​ហ្វ្រាំង​តែ​បែរជាច្រឡំ​​ជាន់​ហ្គែ​ក៏​ ជ្រុល​ទៅ​​បុក​រថយន្ត Prush ពេញ​ទំហឹង​​រួច​បន្ត​ទៅ​បុក​រះ​រថយន្ត​ឡិចស៊ីស RX300 និង​រថយន្ត​ស្តា​រិច​ដែល​​ចត​នៅលើ​ចិញ្ចើម​​ផ្លូវ​ បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ដូច​គ្នា ​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ​២០១២ ស្ថិត​​ក្នុង​សង្កាត់​​ទឹក​ល្អក់​​១ ខណ្ឌ​​ទួលគោក ។

ម្ចាស់​រថយន្ត​​បង្ក​គឺ​ឈ្មោះ​បាន ​រ៉ាដូ ​ភេទ​ប្រុស​ អាយុ​​២៦​ឆ្នាំ ​ជា​ជាង​កាត់​សក់​ ស្នាក់​នៅ​សង្កាត់​​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ។ ក្រោយ​ពី​កើតហេតុ​​ខាង​ម្ចាស់​​រថយន្ត​រងគ្រោះ​ទាំង​​៣​បាន​ទាមទារ​​សំណង​ ម្នាក់​​២០០​ដុល្លារ​​ជា​ការ​បញ្ចប់​សាច់រឿង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]