ភ្នំពេញ៖ បទចម្រៀង «ទឹកភ្នែកក្មេងពាល» របស់លោក ខេម តារាចម្រៀងប្រុសជួរមុខ របស់ផលិតកម្ម ថោន កំពុងតែទទួលបាន ភាពល្បីល្បាញ បាក់ទឹកបាក់ដី រហូតត្រូវបានគេយកទៅ កាឡៃព្រោងព្រាត ដូចជា ជីវិតអ្នកផឹក ឬ ជីវិតសត្វឆ្កែ ជាដើម ដែលបង្ហាញថា ទឹកដៃនិពន្ធថ្មី របស់អ្នកនិពន្ធ ងួន សុបិន ខ្លាំងមិនធម្មតាឡើយ ។

ដោយឡែកការ ថតជាវិដេអូ វិញ លោក ខេម បានលះបង់ សក់ក្បាលរបស់ខ្លួន ដើម្បីថត ក្នុងកាយវិការបទចម្រៀង រឹតតែទាក់ទាញ អារម្មណ៍ ឲ្យលង់ជាមួយបទចម្រៀង យ៉ាងមួយនេះតែម្ដង ។

តែក្រោយពីបង្ហោះ បានប៉ុន្មានម៉ោង មានក្មេងប្រុស ជំទង់ម្នាក់បាន និយាយថា «កាលៃពីលោកតា កែវ សារ៉ាត់ សោះមកធ្វើឡូយ អាចម៍អី...!» ។ ពាក្យសម្ដីនេះ ធ្វើឲ្យកវិនិពន្ធ ស្លាបប៉ាកាមាស លោក ងួន សុបិន ក្ដៅក្រហាយក្នុង ចិត្តទ្រាំមិនបាន តែលោកមិនបាន និយាយអ្វីឡើយ ។

អ្នកគាំទ្រ លោក ងួន សុបិន បាននិយាយថា «បទនេះគេចូលចិត្ត ចង់មួយប្រទេសកម្ពុជា ហើយ ទាំងក្មេងទាំងចាស់ ចូលចិត្តទាំងអស់! សូម្បីតែខ្ញុំ ក៍ខ្ញុំចូលចិត្តដែរ! ទទួលស្គាល់ថាបទនេះ យកលំនាំបទភ្លេង ពីដើមមែន ប៉ុន្តែ ក្នុងអត្ថន័យបទនេះ គឺអប់រំខ្លាំងណាស់! មុននឹងថាឲ្យ អ្នកនិពន្ធហ្នឹង តើអ្នកឯងនឹងអាច ធ្វើបានដូចគាត់អត់! ពេលអ្នកនិពន្ធ មួយចំនួនដែរ យកបទលំនាំពីបរទេស ថាគេនឹងគ្មាន គំនិតឆ្នៃប្រឌិត ពេលយកលំនាំបទ បុរាណខ្មែរយើងហើយ នៅតែរិះគន់ទៀត! ចូររិះគន់ដើម្បីស្ថាបនា កុំរិះគន់ក្នុងន័យ ជាន់ពន្លិច! ខ្មែរជួយខ្មែរ! អគុណ និង សុំទោសផង បើមានការខុសឆ្គង..!» ។

ទោះបីជាយ៉ាងណា បទចម្រៀងមាន ចំណងជើងថា «ទឹកភ្នែកក្មេងពាល» របស់ខេម ត្រូវបានពេញនិយមខ្លាំង ទាំងក្មេងទាំងចាស់ ខណៈដែលបទនេះ បានបង្កប់ការអប់រំច្រើន ដល់យុវវ័យ របស់នៅក្នុងសង្គមខ្មែរ ដែលកំពុងតែដើរផ្លូវខុស ជ្រុលខ្លួនក្នុងល្បែង គ្រឿងញៀន ។ ថ្មីៗនេះ បទ«ទឹកភ្នែកក្មេងពាល» បានចេញជា MV គឺរឹតតែធ្វើឲ្យ អ្នកទស្សនា ជក់ចិត្តនឹងភាពកម្សត់ ក្នុងបទមួយនេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]