រាជ​ធានីភ្នំពេញ​ ៖ បុរស​​​ម្នាក់​ជិះ​​​ម៉ូតូ​​​ម៉ា​ក​ស្មាស​​វី​ ​តាម​មហា​វិថី​ម៉ៅ​សេ​ទុង​​ ពី​ត្បូង​ទៅ​ជើង​​ ក្នុង​ល្បឿន​​លឿន​​ ហើ​យ​បាន​វ៉ា​រថយន្ត​​​មួយ​គ្រឿង​​​​​​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​ ក៏​ជ្រុល​ទៅ​បុក​​​​​​​​​ជា​មួយ​​កង់​​​​ជិះ​ដោយ​​បុរ​សម្នាក់​​​​​​​​​​​​ ស្រប​ទិស​គ្នា​​ បណ្តាល​ឱ្យ​​​អ្នក​ជិះ​​កង់​​​រង​របួស​​បាក់​ជើង​​ស្តាំ​​ កាល​ពី​​​វេលា​ម៉ោង​​​១២​និង​​៣៥​នាទី​​​រំលង​​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​ ​១៨ កក្កដា ​ក្នុង​សង្កាត់​ទួល​ស្វា​យ​​ព្រៃ​​២ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​​​ឱ្យ​ដ​ឹង​ថា ​​​​​​​បុរ​ស​​​​ម្នាក់​​​ដែល​ជិះ​ម៉ូតូ​​​ស្មាស​វី​ ពណ៌​ស ​តាម​បណ្តោយ​​មហា​វិថី​​ម៉ៅ​សេ​ទុង​​ ពី​ត្បូង​ទៅ​ជើង​​ ​យ៉ាង​​​លឿន​វ៉ា​រថយន្ត​​​មួយ​គ្រឿង​​​​​ទៀត​​ដែល​ធ្វើ​ដំណើរ​ស្រប​ទិ​ស​ គ្នា​​ ក៏​​ជ្រុល​ទៅ​បុក​កង់​​​​ពី​ក្រោយ​​​ ជិះ​ដោយ​បុរស​ម្នាក់​​​​ពេញ​ទំហឹង​​ ​បណ្តាល​ឱ្យ​ដួល​​ប្រាវ​​​ទៅ​លើ​ទ្រូ​ង​​​ផ្លូវ​ ​​​​​​សំណាង​​ល្អ​​​​រថយន្ត​​​បាន​ជាន់​​ហ្វ្រាំង​​ទាន់​​​ កុំ​អី​កិន​​ពីលើ​​ម៉ូតូ​​​តែម្តង ។

គ្រោះ​​ថ្នាក់​​​ខាង​លើ​​នេះ ​​អ្ន​ក​ជិះ​កង់​​​​​របួស​​​បាក់​ជើង​​​ស្តាំ​ត្រូវ​​​បញ្ជូន​​​ទៅ​មន្ទី​រ​ ពេទ្យ​​​តាម​​រយៈ​​រថយន្ត​​សាមុយ​​​ដើម្បី​សង្គ្រោះ​​ ​ចំណែក​​​​​​​​អ្នក​បើក​ម៉ូតូ​​​​​រង​របួស​​​ស្រាល​​ ហើយ​បាន​ទុក​​ម៉ូតូ​​​ចោល​រត់​​​គេច​ខ្លួន​​បាត់ស្រមោល ។​ក្រោយ​ពេល​កើត​ហេតុ​ ​ប៉ូលិស​​​ចរាច​រ​ខណ្ឌ​​​ចំការ​មន​​​បាន​ចុះ​​​អន្តរា​គមន៍​យក​ម៉ូតូ​​​ និង​កង់​​ទៅ​រក្សា​ទុក​​ ​រង់​ចាំ​ដោះ​ស្រាយ​​ជា​ក្រោយ​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]