ចិន៖ មានបុរសម្នាក់ បានអះអាងថា សម្រស់របស់ខ្លួន ថាជាសម្រស់ពិត ដែលចំនុចមួយនេះ បានទាក់ទាញ សម្តីមើលងាយ របស់អ្នកអនឡាញ ជាច្រើននាក់ កាលពីពេលថ្មីៗនេះ។

លោក  Liu Zi Chen វ័យ ១៨ឆ្នាំ ត្រូវបានគេដាក់ឈ្មោះក្រៅ ឲ្យថា "ព្រាយពស់ប្រុស" ហើយរូបគាត់ ក៏ត្រូវបានល្បីពេញបណ្តាញសង្គមចិន ផងដែរ ជាមួយនឹង ការអះអាង របស់គាត់ ដែលថា សម្ផស្សរបស់គាត់ គឺធម្មជាតិពិតៗ។

បន្ថែមពីនេះ ក៏មានអ្នកប្រើប្រាស់ វេបសាយម្នាក់ បានរកឃើញ រូបថត ក្នុងលិខិតឆ្លងដែនមួយសន្លឹក របស់ Liu ដែលខុសនឹងរូបបច្ចុប្បន្ន យ៉ាងខ្លាំង។ ប៉ុន្តែទោះបី រូបថតពីមុន របស់បុរសម្នាក់នេះ ត្រូវបានលេចធ្លាយឡើងក៏ដោយ  ក៏គាត់នៅតែបដិសេធ និងនិយាយថា រូបថតក្នុងលិខិតឆ្លងដែននោះ "គឺពិតជាខុសមែន ព្រោះថាថតតាំង៥ឆ្នាំមុនមកម្ល៉េះ"។ ហើយលោក បានសារភាពថា គាត់បានកែបន្តិចបន្តួច ត្រង់ច្រមុះ រីឯទម្រង់ឆ្អឹងថ្គាម របស់គាត់ គឺបានផ្លាស់ប្តូរដោយធម្មជាតិ ដោយសារតែគាត់ បានប្រើប្រាស់ ម៉ាស់បិទមុខស្តើង ដ៏ពិសេសមួយ ។ មិនតែប៉ុណ្ណោះ លោក Liu ក៏បានថតរូប ស្រាត ហើយដេកលើលុយ ដែលធ្វើឲ្យ អ្នកលេងអ៊ិនធើណេត មានការខឹងសម្បា រចំពោះទង្វើ របស់គាត់យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន ក៏មាននារីម្នាក់  ឈ្មោះ Linxi Danae  ត្រួវបានល្បីខ្ទរខ្ទារ ក្នុងអនឡាញ ដោយសារតែនាង កែសម្ផស្សហួស ហេតុពេក ហើយបើតាមសេចក្តីរាយការណ៍ គឺនាង បានកែសម្រស់បែបនេះ ដោយសារតែ ចង់យកឈ្នះ លើអតីតមិត្តប្រុស របស់នាង៕    


រូបថត ក្នុងលិខិតឆ្លងដែន របស់គាត់ កាលពីមុន

រូបថតនាពេលបច្ចុប្បន្ន

ប្រភព Lollipop

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]