ភ្នំពេញ៖ តារាសម្តែង កំពុងតែមានប្រជាប្រិយភាព កញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នបាន សាងកេរ្ដិ៍ឈ្មោះ ល្បីក្នុងទីផ្សារសម្តែង ដែលមហាជន ពេញនិយមជាច្រើន មើលឃើញពី ទេពកោសល្យ និងតែងតែកោត សរសើរពីសមត្ថភាព ពិសេសស្ទីល នៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់ស្រទាប់មិត្ត យុវវ័យសម័យថ្មី ។

ស្របពេលជាមួយគ្នានេះ ក៏មានទស្សនិកជន អ្នកគាំទ្រ និងអ្នកនិយមតាមដាន រឿងរ៉ាវតារា ក្នុងស្រុកបាននាំគ្នា និយាយថា ស្រីម៉ុច ចាប់តាំងពីមាន ឈ្មោះល្បី និងទាញបាន ប្រជាប្រិយភាពខ្លាំង ក្នុងពេលពីរបីឆ្នាំ ចុងក្រោយនេះឃើញថា នាងហាក់ឡើង យីអ៊ុនខ្ពស់ ធ្វើឲ្យមានសាច់ មានឈាមស្រស់ថ្លា រីកមុខមាត់ ដូចគ្រាប់ជី ។ ប៉ុន្តែអ្វីដែលចម្លែក នោះនៅត្រង់ថា ហេតុអ្វីពេលនេះ ស្រីម៉ុច ដូចជាពុំសូវឃើញ បង្ហាញវត្តមាននៅ ក្នុងកម្មវិធីសម្តែង ដូចមុនទៅវិញ ឬមួយនាងឈប់ ពីសិល្បៈទៅហើយ?

ឆ្លើយតបទៅនឹង ចម្ងល់ខាងលើ តារាសម្តែងសម្តី មួយៗកញ្ញា សុខ ស្រីម៉ុ បានប្រាប់ គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃនេះថា នាងពុំបានឈប់ ពីវិស័យសិល្បៈនោះទេ ហើយមូលហេតុ ដែលធ្វើឲ្យនាង ហាក់រយាលឃ្លាត ឆ្ងាយសិល្បៈ មួយរយៈនេះ ដោយសារមានបញ្ហា ផ្ទាល់ខ្លួនបន្តិចបន្ទួច ។

កញ្ញា សុខ ស្រីម៉ុច បញ្ជាក់ថា «ខ្ញុំមិនបានឈប់ ពីសិល្បៈទេបង...! គឺគ្រាន់តែផ្អាកសិន ព្រោះឥឡូវ ខ្ញុំធាត់ខ្លាំងពេក (ឡើងគីឡូ) ។ កត្តានេះហើយ ដែលធ្វើឲ្យខ្ញុំ មិនសូវចង់ បង្ហាញវត្តមាន ក្នុងការចេញសម្តែង ឬតាមកម្មវីធីនានានោះ ។ ប៉ុន្តែនៅពេល ខ្ញុំសម្រកគីឡូបានវិញ ពេលណានោះ ខ្ញុំនឹងចាប់ផ្តើម ទទួលយកការហៅ សម្តែងឡើងវិញ...» ។

តារាសម្តែង សុខ ស្រីម៉ុច បានបន្តទៀតថា កាលពីមុននាង មានមានទម្ងន់ ត្រឹមតែ៤៩គីឡូ តែប៉ុណ្ណោះ តែឥឡូវឡើង រហូតដល់ ៥៤គីឡូ ពោលគឺឡើង ដល់ទៅ ៥គីឡូក្រាម ។ មូលហេតុដែល ធ្វើឲ្យនាងឡើង គីឡូដូច្នេះ គឺមកពីនាងញ៉ាំ មិនតមអាហារ នឹងរវល់ការងារ ផ្ទាល់ខ្លួនហត់ ទើបពេលខ្លះបណ្តាលឲ្យ នាងញាំបានច្រើន ឡើងគីឡូ បែបនេះតែម្ដង ។

តារាសម្តែងសម្បុរ ស្រអែមស្រស់ សុខ ស្រីម៉ុច បន្ថែមថា «គោលបំណង របស់ខ្ញុំពេលនេះ គឺនៅពេលដែល ខ្ញុំសម្រកទម្ងន់ បាន៨គីឡូ ពេលណានោះ គឺខ្ញុំនឹងទទួលយក ការថតសម្តែងឡើងវិញ ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ ។ ម្យ៉ាងទៀតព្រោះថា ពេលខ្ញុំកំពុង ធាត់អីចឹង គឺសម្តែងមើល ទៅមិនសម ហើយក៏មិនសូវស្អាតដែរ តែបើស្រកគីឡូ ជាងនេះបន្តិចវិញ នោះគឺជាការល្អ...» ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]