បារាំង៖ តារាស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃ ដែលទើបនឹងរៀបការហើយថ្មីៗ អ្នកនាង អារ៉ាយ៉ា ចំភូ (Araya Chompoo) ហាក់ដូចជា មិនមានពេលវេលា សំរាប់ចំណាយ ទៅលើឱកាសក្រេបទឹកឃ្មុំឡើយ ព្រោះតែនាង ត្រូវជាប់រវល់ បង្ហាញវត្តមាននៅក្នុងរាត្រី នៃកម្មវិធីកម្រាលព្រំក្រហម ដ៏ធំមួយ នៅក្នុងទីក្រុង Cannes ប្រទេសបារាំង។

បើតាមប្រភពព័ត៌មាន ឲ្យដឹងមកថា អ្នកនាង អារ៉ាយ៉ា ជាតារាថៃ តែម្នាក់គត់ ដែលត្រូវបាន ចាត់ឲ្យទៅចូលរួម នៅក្នុងកម្មវិធីដ៏ធំបំផុតមួយនេះ។ គួរបញ្ជាក់ដែរថា Cannes Film Festival ជាកម្មវិធីមហោស្រព ភាពយន្តអន្តរជាតិ ធំបំផុតមួយ នៅលើពិភពលោក។

តាមរយ:រូបថត ជាច្រើនសន្លឹក បានបង្ហាញអំពីសម្រស់ និងឈុតរ៉ូប ដ៏ស្រស់ស្អាតរបស់នាង ខណ:កំពុងតែដើរ និងឈរថត យ៉ាងហមហាន ជាមួយនឹងតារាជាច្រើនរូបទៀត ដែលបានចូលរួម ក្នុងកម្មវិធីនេះ ក្រោមក្រសែភ្នែក និងម៉ាស៊ីនថត រាប់រយគ្រឿង កំពុងតែបាញ់សំដៅ ទៅរករូបនាង។

ចង់ដឹងថា មួយឈុត ដែលនាង អារ៉ាយ៉ា ស្លៀកចូលរួមក្នុងកម្មវិធីពិភពលោក ដ៏ធំនេះ ស្អាតកំរិតណាដែរ តោះទស្សនារូបភាពខាងក្រោម ជាមួយខ្មែរឡូត ទាំងអស់គ្នា៖





ប្រភព៖ Coconut

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]