ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងខ្ទមចាំចម្ការមួយ កាលពីយប់ថ្ងៃទី១៥ កក្កដា ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខណៈគាត់បានសុំខ្ទមចាំចម្ការដេកមួយយប់ ។មន្ត្រីប៉ូលិសស្រុកបរិបូណ៌ និយាយថា បុរសរូបនេះឈ្មោះគង់ សុភី អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងឃុំផាត់សណ្តាយ ខេត្តកំពង់ធំ តែមកមានប្រពន្ធនៅភូមិត្រពាំងចាន់ លុះក្រោយមកបានលែងលះជាមួយប្រពន្ធ ហើយដើរឯកោរកស៊ីចិញ្ចឹមតែខ្លួនឯងម្នាក់ ។
បុរសឈ្មោះយុគ សារិទ្ធ អាយុ៥២ឆ្នាំ ដែលជាអ្នកចាំចម្ការឱ្យគេ និងជាអ្នកឱ្យខ្ទមទៅបុរសឈ្មោះគង់ សុភី ស្នាក់នៅនិយាយថា នៅយប់ថ្ងៃទី១៥ កក្កដា នោះ បុរសឈ្មោះគង់ សុភី បានមកសុំគាត់ដេកមួយយប់ លុះដល់ម៉ោងប្រហែល១០យប់ ស្រាប់តែចុកពោះ គាត់ក៏យកប្រេងកូឡារឺតពោះឱ្យ ហើយបន្តិចក្រោយមកស្រាប់តែបុរសរូបនេះរងាជាខ្លាំង គាត់ក៏បានដុតភ្លើងពីក្រោមខ្ទមឱ្យគាត់កម្តៅខ្លួនបន្ថយការរងា រួចគាត់ក៏ដេកលង់លក់ទល់ភ្លឺ ស្រាប់តែព្រឹកឡើងឃើញបុរសនេះស្លាប់បាត់ទៅហើយ ។
លោកទិត សារួន អធិការរងនគរបាលស្រុកបរិបូណ៌ថ្លែងថា ក្រោយពីពិនិត្យសពឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ សពជនរងគ្រោះត្រូវបានព្រះសង្ឃវត្តត្រពាំងចាន់ យកទៅធ្វើបុណ្យឱ្យនៅឯវត្តទៅតាមប្រពៃណី ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]