ភ្នំពេញ៖ ក្រោយពីតារាកំប្លែងល្បីឈ្មោះ និងជាម្ចាស់ហាងសម្អាងការ «ពាក់មី បូតាសម្អាងការ» លោក យ៉ែម ចាន់តារា ហៅនាយ ពាក់មី បានយករូបលោក និងប្រពន្ធបង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយប្រកាស ប្រាប់អ្នកគាំទ្រ លោកថា ភរិយាជាទី ស្រឡាញ់របស់លោក ទើបតែធ្វើការវះកាត់បំពង់ក មិនទាន់ដឹង ខ្លួននៅ ឡើយទេ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ តារារូបនេះ ហាក់ក្តៅ ស្លឹកត្រចៀក ទទួលយក មិនបាននោះ គឺមានបុរសម្នាក់ បានប្រើពាក្យសម្តី មិនសមរម្យទៅលើរូបលោក និងភរិយាទាំង មិនដឹងទាល់ តែសោះថា បុរសម្នាក់នោះ មានចេតនាអ្វីឡើយ ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន នាយពាក់មី បានសរសេររៀបរាប់ នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ថា ប្រពន្ធរបស់នាយ បានធ្វើការវះកាត់សាច់ពក-ក ចេញ ហើយមកទល់ នឹងម៉ោង ១១ យប់ (ថ្ងៃទី១៩ យប់មិញ) នៅមិន ទាន់ដឹងខ្លួន ទៀត ។ ចំពោះការបារម្ភ និងយកចិត្ត ទុកដាក់ពីស្វាមី ដែលបានគេងកំដរប្រពន្ធ នៅក្នុងមន្ទីពេទ្យ ដោយស្ថិត នៅលើគ្រែ ជាមួយអ្នកជំងឺតែម្តង ។ នៅក្នុងនោះ គេឃើញមាន អ្នកលេង Facebook ជាច្រើនបាន ចូលទៅ Like & Comment កោតសរសើរ ពីទឹកចិត្ត លោកដែលមើល ថែភរិយាមិនខ្លាច ហត់នឿយ ថ្ងៃខំប្រឹងធ្វើការរកលុយ ហើយពេល យប់ត្រូវទៅគេង មើលថែ ជាមួយភរិយា នៅមន្ទីរពេទ្យ ថែមទៀត ។

ក្នុងនោះមានបុរសម្នាក់មានឈ្មោះក្នុង Facebook ថា Tadorn Takhmau បែរជារិះគន់ទៅ លើទង្វើរបស់ នាយ ពាក់មី ដោយមិនសំចៃមាត់ ធ្វើឲ្យម្ចាស់សាម៉ីខ្លួន ហាក់ទទួលយក មិនបាន នូវសម្តីអសុរោះ របស់បុរសម្នាក់នោះ ដោយលោក បានថតយក Comment របស់បុរសម្នាក់នោះ មកបង្ហោះនៅ លើលោក ដោយប្រើសម្តី បែបហួសចិត្តថា «ហេតុអីបង ប្រុសម្នាក់នេះ គាត់និយាយ គ្មាន សុជីវធម៌សោះចឹង...» ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី