រាជ​ធានីភ្នំពេញ​ ៖ ម៉ូតូ​​​សេ​​១២៥មួយ​គ្រឿង​បើក​​​ឆ្លង​​​​ផ្លូវ​​​​ ត្រង់​​ចំណុច​​​របាំង​​ថ្ម​​ទាប​​​​សម្រាប់​​​​អ្នក​​ថ្មើ​​រ​ជើង​ឆ្លង​កាត់ ​​ តែ​ឡើង​មិន​រួច​​​ក៏​រអិល​​​​ថយ​ក្រោយ​​​វិញ​ប៉ះ​​ម៉ូតូ​​​សង់​កូរ៉េ​​​ កញ្ចាស់​​​​មួយ​គ្រឿង​ដឹក​​កាសែត​​​​​លក់​​​តាម​ហាង​​​​បណ្តាល​ឱ្យ​​​​ដួល​ ជ្រុះ​​កាសែត​​​រាយ​ពេញ​ផ្លូវ​​ ​កាល​ពី​វេលា​ម៉ោង​​​៦និង​​៣០​នាទី​ព្រឹក​​ថ្ងៃទី​​១៧ កក្កដា ​តាម​បណ្តោយ​​​​មហា​​​វិថី​​ព្រះ​​​មុនី​​​រ៉េត​​ កែង​ផ្លូវ​លេខ​​២៣១​ ស្ថិត​ក្នុង​​​សង្កាត់​​ទួល​ស្វាយ​ព្រៃ​​​២ ខណ្ឌ​ចំ​ការ​មន​ ។

សាក្សី​​ឃើញ​ហេតុ​ការណ៍​​​ឱ្យ​ដឹង​ថា ​នៅ​ចំណុច​​ទ្រូង​​​​ផ្លូវ​ខាង​​លើ​ជា​កន្លែង​​​​ទាប​បន្តិ​ច​​សម្រាប់​​ អ្នក​​​ថ្មើ​រ​ជើង​​​ឆ្លង​កាត់​​​​​ចូល​​ផ្សារ​ដើម​គ ខណៈ​​នោះ​​​ស្រាប់​តែ​​​​ម៉ូតូ​​​សេ​​១២៥​​ ពណ៌ខ្មៅ​​ បើក​បរ​ដោយ​​​បុរ​សម្នាក់​​​តាម​មហា​វិថី​​ព្រះ​​មុនី​រ៉េត​​​ បាន​បើក​​ឆ្លង​កាត់​​​ត្រង់​ចំណុច​​​​ទ្រូង​ផ្លូវ​​នោះ​ ពី​កើត​ទៅ​លិច​​ តែ​ឆ្លង​មិន​​​រួច​ក៏​​​រអិល​​​ថយ​ក្រោយ​​​វិញ​​​ទៅ​​​ប៉ះ​ម៉ូតូ​​​​សង់​ កូរ៉េ​​​កញ្ចាស់​​​ ពណ៌​​​ក្រ​ហម​មួយ​គ្រឿង​​ ជិះ​ពី​ត្បូង​ទៅ​ជើង​​ មាន​ដឹក​​កាសែត​​​​យក​ទៅ​​​លក់​តាម​ហាង​​​ បណ្តាល​ឱ្យ​​ដួល​​​​ជ្រុះ​កាសែត​​​រាយ​ពេញ​ផ្លូវ​​ និង​រង​​របួស​​​ជើង​បន្តិច​ ។

ប្រភព​​ដដែល​បន្ត​​ថា ដោយ​សារ​តែ​​​អ្នក​លក់​​កាសែត​​​រូ​ប​នោះ​​​ក្រី​ក្រ​​គ្មាន​​​​ម៉ូតូ​​ថ្មី ​​​ជិះ​នឹង​គេ​​ ហើយ​ខ្លាច​​​ខាង​ម៉ូតូ​​​សេ​១២៥​​​​​ឱ្យ​សង​​ទៀត​​នោះ​ ទោះ​បី​​ជា​​រង​​របួស​​​ និង​វៀច​.ក​​ម៉ូតូ​​​ក៏​ដោយ​​មិន​ហ៊ាន​​​ហា​ស្តី​​​អ្វី​ទេ​ ​គិត​តែ​ពី​​​ប្រមូល​​​កាសែត​​​រៀបចំ​​​ ចំណែក​​អ្នក​​បើក​ម៉ូតូ​​​​​សេ​​១២៥​​ឃើញ​ដូច​​នេះ​ ក៏សួរ​​​ថា ​មាន​គ្រោះ​​​ថ្នាក់​អ្វី​​​ទេ?​ ចំណែក​អ្នក​លក់​កាសែត​​​​​​កំពុង​ភ័យ​ផង​​​នោះ​បាន​​​ប្រាប់​ថា​មិន​អី​ទេ ​រួច​នាំ​គ្នា​លើក​​ម៉ូតូ​ជិះ​ចេញ​​​ទៅ​រៀង​ខ្លួន​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]