រាជ​ធានីភ្នំពេញ ៖ ​ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​​បាន​កើត​ឡើង​​រវាងរថយន្ត​ស្ទូច​ មួយ​គ្រឿង ដឹកគល់ឈើ​​​លើ​ស​ចំណុះ​​​ ហើយ​បើក​​ក្នុង​ល្បឿន​​​លឿន​ចាប់​ហ្រ្វាំង​​មិន​ទាន់​ ក៏ជ្រុល​ទៅបុក​រ៉ឺម៉ក​​​​​ដឹក​បន្លែ​​ពេញ​ទំហឹង​​​​លាន់​ដូចរន្ទះ​​ រួច​បន្ត​ទៅ​ពន្លះ​​​ដើម​អំពិល​ទឹក បណ្តាល​​ឱ្យក្បាល​រថយន្ត​​កៀប​​ជាប់​នឹង​ដើម​អំពិល​ទឹក ចំណែក​​​អ្នក​បើក​រថយន្ត​រងរបួស​ធ្ងន់ កាល​ពី​​វេលាម៉ោង​១០ ​និង​១០​នាទី ​​យប់​ថ្ងៃទី១៨ ​កក្កដា ២០១២ ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ១ ស្ថិត​ក្នុង​ភូមិបឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មានជ័យ ​តែ​សំណាង​ល្អ​​មិន​មាននរណា​​​រងគ្រោះ​ថ្នាក់​ដល់អាយុ​ជិវិត​ឡើយ។

បន្ទាប់​ពី​កើតហេតុ នគរ​បាល​ចរាចរ​ខណ្ឌ​មាន​ជ័យ ​បានចុះ​មកដល់កន្លែង​​​កើត​ហេតុ ហើយ​ហៅ​​រថយន្ត​សង្គ្រោះ​​​​​មក​ដឹក​បុរស​​​រង​គ្រោះ​ទៅ​ព្យា​បាល​នៅ​មន្ទីរ ​​ពេទ្យបង្អែក​​​មានជ័យ ​​និង​​​បាន​ស្ទូច​​​យក​រថយន្ត​​បង្ក ​និង​ម៉ូតូ​រ៉ឺម៉ក​​​ដឹក​បន្លែ​យក​ទៅ​​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​​ រាជធានីភ្នំពេញ ​​ដើម្បី​​ដោះ​ស្រាយ​​នៅ​ពេល​ក្រោយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]