ក្រោយពេលព័ត៌មាន ដ៏រសើប អំពីការបង្ហើបឲ្យដឹង ដោយអ្នកនាង យ៉ាន លីនដា អំពីជនទី៣ ពោលគឺ បុរសដែលលួចលាក់ពាក់ព័ន្ធ ជាមួយនឹងលោក យ៉ែម សំអូន ត្រូវជាស្វាមីរបស់នាង ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយ កាលពីពេលថ្មីៗនេះរួចមក នៅព្រឹក ថ្ងៃទី ២០ ខែឧសភា ២០១៥ នេះដែរ អ្នកនាង យ៉ាន លីនដា បានបង្ហោះសារថ្មីមួយ ឆ្លើយតប ក៏ដូចជា បំភ្លឺ ដោយខ្លួនឯងផ្ទាល់ អំពីព័ត៌មាននោះ។

អ្នកនាង យ៉ាន លីនដា បានសរសេរបង្ហោះ នៅលើទំព័រហ្វេសប៊ុក នៅព្រឹកម៉ោង ៩ មុននេះបន្តិចថា «នាងខ្ញុំ យ៉ាន លីនដា - សូមបកស្រាយ ថាខ្ញុំមិនបានចោទ ទៅលើលោក សាយ សៀរ៉ា និងលោក អ៊ុន សុធា ទេ ដែលខ្ញុំនិយាយនោះ មនុស្សក្រៅសិល្ប:។ សូមអរគុណបងប្អូន ដែលស្រលាញ់នាងខ្ញុំទាំងអស់គ្នា សូមជួបតែសុខសប្បាយរហូត»

គួរបញ្ជាក់ដែរថា ការបង្ហោះសារនេះឡើង ក្រោយពេលដែល ព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ អំពីការបង្ហើបភិនភាគ របស់បុរសជាជនទី៣ ដោយសំអាងទៅលើ កិច្ចសម្ភាសន៍ និងស្រង់សម្តី របស់អ្នកនាង យ៉ាន លីនដា។ ម្យ៉ាងវិញទៀត ក្រោយពេលព័ត៌មាន ត្រូវបានចុះផ្សាយរួចមក មហាជន បានធ្វើការវាយតម្លៃ និងប៉ាន់ស្មាន បូករួមទាំងមានការ ពិភាក្សាវែកញែកគ្នា រហូតឈានដល់មាន មតិមួយចំនួន សង្ស័យទៅលើ តារាប្រុសមួយចំនួន ថាជាអ្នកដែលពាក់ព័ន្ធ ជាមួយនឹងស្វាមីរបស់អ្នកនាង យ៉ាន លីនដា។

ទោះជាយ៉ាងណា អ្នកនាង យ៉ាន លីនដា បានប្រាប់ដល់ សារព័ត៌មានក្នុងស្រុកថា នាងក៏មិនចង់បើកកកាយ រឿងរ៉ាវ ទាំងនោះ លើកយកមកដែរ ប៉ុន្តែដោយសារតែ មហាជន និងអ្នកគាំទ្រនាង ជាច្រើន ចង់ដឹងអំពីមូលហេតុ ដែលនាំឲ្យនាង សំរេចចិត្ត ជ្រើសរើស ការលែងលះ និងមិនលើកលែងឲ្យលោក យ៉ែម សំអូន ហើយបែរជា ត្រឡប់ទៅរស់នៅជាមួយ កូនស្រី នៅឯប្រទេសអូស្ត្រាលី ទៅវិញ យ៉ាងដូច្នេះ៕

ប្រភព៖ ហ្វេសប៊ុក យ៉ាន លីនដា

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]