កាលពីម៉ោង ១ និង៣០នាទីល្ងាច មានបុរសម្នាក់ បានចាប់ស្រ្ដីម្នាក់ជា ចំណាប់ខ្មាំងនិង ឲ្យនាងដេកផ្ទាល់នឹងដី ដោយបានប្រើប្រាស់អំបែងកែវ មុខស្រួចនៅពីមុខ ស្ថានីយ៍រថភ្លើងនៅក្នុងទីក្រុង​ Cangzhou ក្នុងខេត្ដ Hebei ។

បុរសម្នាក់នេះមានអាយុប្រហែលជា ២៥ឆ្នាំ បានចាប់ស្រ្ដីម្នាក់ បន្ទាប់ពីនាងបាន កំពុងតែព្យាយាមចាកចេញពីស្ថានីយ៍ រថភ្លើងនេះយោងទៅតាមសាក្សី នៅកន្លែងកើតហេតុបាននិយាយ។ បុរសម្នាក់នេះបានព្យាយាមប្រាប់ទៅ អ្នកនៅក្បែរនោះថា កុំព្យាយាមមកជិតឲ្យសោះ ព្រោះគាត់ចង់ជួបមេប៉ូលីសនៅក្នុង តំបន់នេះ។ ស្រ្ដីម្នាក់នេះព្យាយាមធ្វើការ ប្រតាយប្រតប់ជាមួយនឹង បុរសនេះរហូតដល់មានឈាមពេញដៃ និងមុខដែលធ្វើឲ្យអ្នកដំណើរជាច្រើន បានឈប់និងឈរមើល។ នៅក្នុងពេលនោះប៉ូលីសបានមកដល់ និងធ្វើចរាចរណ៍ឲ្យមានសណ្ដាប់ធ្នាប់ និងនិយាយជាមួយនឹងបុរសនោះ។ តែទោះបីជានិយាយយ៉ាងណា ក៏គាត់នៅតែមិនព្រម និង នៅតែទាមទារចង់ជួបមេប៉ូលីសដដែល។ ដោយមានឳកាសល្អ ប៉ូលីសបានចាប់បុរសតែម្ដង ហើយចំណាប់ខ្មាំងក៏មិន មានគ្រោះថ្នាក់ដល់ជីវិតដែរ។

ប៉ូលីសនៅក្នុងតំបន់ បានធ្វើការបកស្រាយថា បុរសម្នាក់នេះមិនមាន សតិនឹងនរនោះទេ​ ដូចនេះគេមិនអាចធ្វើការសើុបសួរឲ្យ បានច្បាស់នោះដែរ។

តែដោយសារតែមានសតិអារម្មណ៍ មិនល្អមែនទេទើបចាប់ស្រ្ដីម្នាក់មកធ្វើការគំរាម តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]