ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជា ស្គាល់រួចមកហើយ ពីម្ចាស់ជ័យលាភី ក្នុងកម្មវិធី ETV Your Kid’s Got Talent  គឺប្អូនស្រី អ៊ុក សុវណ្ណារី។

ជាមួយគ្នានេះដែរ ប្អូនស្រី ក៏បានផ្តល់កិត្ដិយស និងកិច្ចសំភាសន៍ ជាមួយនឹងក្រុមការងារ ខ្មែរឡូត ពីការសិក្សា និងការងារសិល្បៈ របស់នាង នៅក្នុង ការិយាល័យ ផ្ទាល់ របស់ខ្មែរឡូតផងដែរ

មូលហេតុអ្វីបានជា ប្អូនស្រី ចង់ដាក់ពាក្យចូលប្រលងច្រៀង ទាំងនៅវ័យក្មេងបែបនេះ?

(អ៊ុក សុវណ្ណារី មាន អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ នៅសាលា ទួលទំពូង ដែលមាន បងប្អូនស្រី ២នាក់ ហើយទីលំនៅបច្ចុប្បន្ន រស់នៅ ទីក្រុងភ្នំពេញ)

ប្អូនស្រី សុវណ្ណារី បាននិយាយថា "ខ្ញុំមានចំណង់ចំណូលចិត្ត ខាងចម្រៀង តាំងពីក្មេង ហើយតែងច្រៀង លេងនៅផ្ទះ ជារឿយៗ ហើយ ភាគច្រើន ខ្ញុំតែងជ្រើសរើស យកបទចម្រៀង ជំនាន់ដើម មកច្រៀង ដូចជា រស់ សេរីសុទ្ធា, ប៉ែន រ៉ន ជាដើម។ បន្ទាប់ពី ឃើញខ្ញុំ ប៉ិនប្រសប់ខាង ច្រៀង ម្តាយរបស់ខ្ញុំ ក៏បាននាំខ្ញុំ ទៅដាក់ពាក្យច្រៀង នៅស្ថានីយ៍ទូរទស្សន៍ ETV ក្នុងកម្មវិធី ETV Your Kid’s Got Talent កាលពីឆ្នាំ ២០១៤ ហើយខ្ញុំ ក៏បានជាប់ ជ័យលាភី ក្នុងកម្មវិធីនោះ និងទទួល បានរង្វាន់ផងដែរ"។

តើប្អូនចេះច្រៀងនេះ តើអ្នកណាជាអ្នកបង្ហាត់បង្រៀន? តើបងប្អូនមានជាប់ ឈាមជ័រជា អ្នកសិល្បៈ ដែរទេ?

"ខ្ញុំចេះច្រៀងដោយខ្លួនឯង តាំងពីអាយុ៤ឆ្នាំ គឺឲ្យតែឃើញគេឡើងច្រៀង ខ្ញុំតែង ស្រែកច្រៀង តាម ដែលខ្លួនឯង មិនទាន់ចេះ អក្សរមួយតួ។ រហូត ដល់ខ្ញុំ ធំឡើង បទចម្រៀង ជំនាន់ពីដើម មួយចំនួន និង បទចម្រៀងបរទេស ដូចជា ភាសាអង់គ្លេស ជាដើម គឺខ្ញុំអាចច្រៀងបាន ដោយមិនត្រូវការ ទន្ទេញអ្វីច្រើន នោះទេ។ បើនិយាយរឿងគ្រួសារខ្ញុំ គ្មានអ្នកណា ជាប់ឈាមជ័រ ជាអ្នកសិល្បៈ តារាសម្តែង នោះទេ គឺមានតែរូបខ្ញុំ ម្នាក់ប៉ុណ្ណោះ ចូលចិត្តច្រៀងបែបនេះ" វណ្ណារី និយាយ។

មុនពេលប្អូនស្រី ឡើងច្រៀង ត្រូវហ្វឹកហ្វាត់សំឡេង ដែរទេ? ឬក៏ត្រូវតមចំនីអាហារមួយចំនួន ដើម្បីអាចធ្វើឲ្យ សំលេងនៅតែពិរោះ?

ប្អូនស្រី សុវណ្ណារី បានឲ្យដឹងថា នាងគ្រាន់តែសម រឺក៏ហ្វឹកហ្វាត់សំឡេងបន្តិចបន្តួច មុនឡើងច្រៀង ហើយបើ និយាយរឿង ចំនីអាហារវិញ គឺនាងអាច ញ៉ាំគ្រប់យ៉ាង ដោយមិនខ្លាច ថាច្រៀងមិនកើត ឬក៏ខូច សំលេងនោះទេ។

តើនាពេលបច្ចុប្បន្ននេះ តើប្អូនស្រី ទទួលបានការងារសិល្បៈអ្វីខ្លះ?

"សព្វថ្ងៃនេះ ខ្ញុំមិនទាន់មានការងារសិល្បៈ ច្រើននោះទេ ព្រោះខ្ញុំនៅក្មេង ហើយកាលពីប៉ុន្មានខែមុន ខ្ញុំក៏បានឡើង ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ម្តងដែរ។ ចំពោះរូបខ្ញុំ ចង់ច្រៀងណាស់ ប៉ុន្តែសម្រាប់ ពេលនេះ ប្រហែលជាពេលវេលា មិនទាន់ហុចឲ្យ ព្រោះថា មិនសូវមាន ផលិតកម្ម រឺក៏ ស្ថានីយ៍ទូរទស្សន៍ជាច្រើន ទាក់ទងឲ្យ ឡើងច្រៀងសោះ"។

ក្នុងថ្ងៃអនាគត តើប្អូនមានគម្រោង យ៉ាងណាដែរ ចំពោះការងារសិល្បៈ?

សុវណ្ណារី បានបន្ថែមថា "នាថ្ងៃអនាគត ខ្ញុំចង់ក្លាយជា តារាចម្រៀងដ៏ល្បីម្នាក់ ហើយសង្ឃឹម បំនងប្រាថ្នារបស់ខ្ញុំ ក្លាយទៅជាការពិត។ ជាចុង ក្រោយ ខ្ញុំសូមអរគុណ ទៅអុំ ពូមីងទាំងអស់គ្នា ដែលបានគាំទ្រខ្ញុំ ហើយខ្ញុំនឹងប្រឹង ប្រែងខាងច្រៀង បន្ថែមទៀត ឲ្យទទួលបាន រីកចម្រើនជាង នេះ"៕



ប្អូនស្រី អ៊ុក សុវណ្ណារី

វីដេអូ ពេលធ្វើកិច្ចសំភាន៍ ជាមួយនឹង ប្អូនស្រី អ៊ុក សុវណ្ណារី និងម្ដាយរបស់នាង នៅក្នុង Office ខ្មែរឡូត៖

បន្ថែមពីនោះ ប្អូនស្រី អ៊ុក សុវណ្ណារី ក៏បង្ហើរសំនៀង ២ បទ ទុកជាអនុស្សាវរីយ៍ដល់ ខ្មែរឡូត ក៏ដូចជា ចែកជូន ទៅកាន់ បងប្អូន ទីជិត ទីឆ្ងាយ ដើម្បីស្ដាប់កំសាន្ដផងដែរ។ សូមទស្សនា វីដេអូខាងក្រោម៖

បទ៖ ចាំជាតិក្រោយចុះ (សំនៀងដើម របស់អ្នកនាង រស់ សេរីសុទ្ធា)

បទ៖ ស្អែកមួយពាន់ដង (សំនៀងដើម របស់អ្នកនាង រស់ សេរីសុទ្ធា)

ដោយ៖ កា &ឡូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]