ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ ម៉ូតូដែលជាជនរងគ្រោះក្របួចជាប់ បន្ទាប់ពី ជនសង្ស័យរូបនោះ ទៅយកម៉ូតូនៅកន្លែង ផ្ញើម៉ូតូនៃមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលា ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ជនសង្ស័យដែលម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ ឱ្យសន្ដិសុខយាមមន្ទីរពេទ្យកាល់ម៉ែតនោះ មានឈ្មោះ លៀម ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅជាមួយមិត្ដភក្ដិនៅសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើត នៅឯខេត្ដបន្ទាយមានជ័យ ។ ចំណែកជនរង គ្រោះមានឈ្មោះ សុខ រាណ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលខាងក្រោយ វត្ដនាគវន្ដ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើត នៅស្រុកលើកដែក ខេត្ដ កណ្ដាល ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ម៉ូតូដែលជនសង្ស័យកាច់កបាន ហើយជិះ យកមកផ្ញើនៅមន្ទីរពេទ្យកាល់ម៉ែតនោះ ម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី ២០០៧ ពាក់ស្លាក លេខ ភ្នំពេញ 1W-9300 ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានបបួលគ្នា ទៅដុតធូបនៅព្រះអង្គដងកើ នៅមុខព្រះ បរមរាជវាំង ខណៈកំពុងអុចធូបនោះ ស្រាប់ តែក្រឡេកមកមើលម៉ូតូដែលចតទុកចោល នៅចិញ្ចើមផ្លូវនោះ ស្រាប់តែបាត់តែម្ដង ។ ខណៈនោះជនរងគ្រោះ ក៏បានប្ដឹងសមត្ថកិច្ច ផង និងដើររកតាមកន្លែងផ្ញើនានានៃមន្ទីរ ពេទ្យផងនោះ  ស្រាប់តែឃើញម៉ូតូរបស់ខ្លួន ត្រូវបានជនសង្ស័យយកទៅផ្ញើនៅកន្លែងផ្ញើ ម៉ូតូនៃមន្ទីរពេទ្យកាល់ម៉ែត ខណៈនោះជន រង គ្រោះក៏បានឃ្លាំមើលម៉ូតូរបស់ខ្លួនតាំង ពីយប់ថ្ងៃទី១៨ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ទើប ឃើញជនសង្ស័យយកមក ម៉ូតូ ក៏ត្រូវចាប់ ប្រគល់ឱ្យសន្ដិសុខយាមមន្ទីរ ពេទ្យតែម្ដង ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]