ហ្វេសប៊ុក៖ កាលពីថ្មីៗនេះ ព័ត៌មានទាក់ទង ទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ករណីប៉ះទង្គិច រវាងរថយន្ត របស់អតីតពិធីការិនី កញ្ញា សាសា ជាមួយនឹង ម៉ូតូរបស់ជនបរទេស ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង តែស្របពេលជាមួយគ្នានោះ ក៏មានការរិះគន់ ទៅលើរូបនាងផងដែរ។

យ៉ាងណាមិញ សាម៉ីខ្លួន បានចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីប បង្ហោះនៅលើទំព័រហ្វេសប៊ុក ដើម្បីបកស្រាយ អំពីមូលហេតុ ដែលនាំឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍មួយនោះ ព្រមទាំងធ្វើការអះអាង ឆ្លើយតបទៅនឹង ការរិះគន់ពី សំណាក់មហាជនផងដែរ ជុំវិញរឿង គេចវេសមិនព្រមទទួលខុសត្រូវ។

តាមរយៈវីដេអូ មួយនេះ កញ្ញា សាសា បានបញ្ជាក់ថា នាងទទួលស្គាល់ ថាពេលនោះ នាងពិតជា បានបើករថយន្ត ក្នុងល្បឿនលឿនមែន តែនាងមិនបាន បើកទៅបុក ម៉ូតូជនបរទេសនោះទេ ផ្ទុយទៅវិញ គឺជនបរទេសទៅវិញទេ ដែលបានជិះមកបុក រថយន្តរបស់នាង ព្រោះថាពេលនោះ ជនបរទេសកំពុង តែនិយាយគ្នា លើម៉ូតូ និងជិះក្នុងល្បឿនលឿនថែមទៀត។

បន្ថែមពីនេះផងដែរ នាងបានបញ្ជាក់ថា ការរិះគន់របស់ មហាជន ដែលថានាងគេចវេស មិនចង់ទទួល ខុសត្រូវនោះ គឺជារឿង មិនពិត ព្រោះថា នាងបាននិយាយ សម្រុះសម្រួល ជាមួយនឹង គ្នីគ្នា របស់ជនបរទេសនោះហើយ ដើម្បីបញ្ចប់រឿង មុននឹងធ្វើការ ចាកចេញពី ទីកន្លែងកើតហេតុ នោះ៕

ខាងក្រោមនេះ គឺជាវីដេអូ ដែលកញ្ញា សាសា ធ្វើការបកស្រាយ ចំពោះរឿងរ៉ាវ ទាំងនោះ៖


កញ្ញា សាសា

ប្រភពវីដេអូពី ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]