ភ្នំពេញៈ យុវសិស្សនៅសាលាខ្មែរ អាមេរិកាំងម្នាក់ ត្រូវបានមនុស្សមួយក្រុម នាំគ្នាព្រួតវាយបណ្តាល ឲ្យរបួសធ្ងន់ ពេលដើរចូលថ្នាក់រៀន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ម្សិលមិញ នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

មន្រ្តីនគរបាល បានឲ្យដឹងថា យុវសិស្សរងគ្រោះ មានឈ្មោះ ចុង ជាតិវឌ្ឍនៈ ត្រូវបានមនុស្សមួយក្រុមព្រួតវាយ ក្រោយមកសមត្ថកិច្ច ក៏បានឃាត់ខ្លួនក្រុមប្រព្រឹត្ត បានចំនួន៣ នាក់ រួមមាន ទី១.ឈ្មោះ រតនៈ ឡារ៉ាយ៉ា ភេទ ប្រុស អាយុ២២ ឆ្នាំ, ទី២.ឈ្មោះ លឹម ហេង ភេទប្រុស អាយុ១៩ ឆ្នាំ និងទី៣.ឈ្មោះ ឆៃ យ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ ទាំងបីនាក់នេះ ស្នាក់នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអំពើហិង្សានេះ នៅឡើយទេ ប៉ុន្តែបានរៀបរាប់ដំណើររឿងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ចិត្រ បានជិះម៉ូតូមកសាលា ប៉ុន្តែស្រាប់តែពេលមកជិតដល់នោះ ម៉ូតូក៏ដួល ភ្លាមនោះជនរងគ្រោះក៏លើកម៉ូតូ ហើយចូលថ្នាក់ រៀន ប៉ុន្តែភ្លាមនោះ មនុស្សមួយក្រុមក៏ស្ទុះ វាយ ដោយគ្មាន មូលហេតុ បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]