ភ្នំពេញ៖ បន្ទាប់ពីឆ្លើយតប នឹងការបង្ហោះសារ សុំអភ័យទោស ជាសារធារណៈ របស់លោក យ៉ែម សំអូន ជាស្វាមី រួចមក នាង យ៉ាន លីនដា ដែលត្រូវជាភរិយា បានបង្ហើបប្រាប់ ទៅដល់ សារព័ត៌មាន ក្នុងស្រុកមួយ អំពីសម្ព័ន្ធភាព ជ្រាលជ្រៅ របស់ស្វាមីនាង និងបុរសម្នាក់ ដែលជាតារាល្បីឈ្មោះមួយរូប នៅក្នុងស្រុកផងដែរ។

នាង យ៉ាន លីនដា បាននិយាយប្រាប់ ប្រភពសារព័ត៌មានថា៖ "ប្ដីខ្ញុំ កាលប៉ុន្មានឆ្នាំមុន ខ្ញុំមិនដឹងគាត់ធ្លាប់មាន ស្រីមានញីឬក៏អត់ទេ ប៉ុន្តែរង្វង់២-៣ឆ្នាំហ្នឹង  ហ៊ានតែខ្ញុំនិយាយមិនស្រួលរឿងភ្លាម ទើបខ្ញុំចេះតែទ្រាំ! ជាក់ស្ដែងកាលមុនឈ្លោះគ្នា ក្នុងពេលខ្ញុំឡើងមកមើលកូន នៅអូស្រ្តាលីម្នាក់ឯង គាត់បាននាំតារាម្នាក់ហ្នឹង ទៅដេកនៅផ្ទះ។ គាត់ប្រាប់ខ្ញុំថាយក ទៅគេងគ្រាន់បានជាគ្នា ខ្ញុំអត់មានមាត់ទេ សូម្បីតែតារាសិល្បៈណា លួចប្រាប់ខ្ញុំពីរឿងគាត់រាប់មិនអស់ ខ្ញុំនៅតែថាប្ដីខ្ញុំល្អជានិច្ច ប៉ុន្តែអ្វីដែលខ្ញុំអស់ការអត់ទ្រាំ គឺការជាន់ឈ្លី សម្ពាធមើលងាយ និងហិង្សាដែលគាត់ ធ្វើមកលើខ្ញុំប៉ុណ្ណោះ!"។

មិនតែប៉ុណ្ណោះ នាងក៏បានបង្ហើបប្រាប់ ឲ្យដឹងទៀតថា តារាប្រុស ដែលបានលួចលាក់ មានពាក់ព័ន្ធ ជាមួយនឹងស្វាមីរបស់នាង ក៏ជាអ្នកដើរម៉ូតមួយរូប ស្ថិតក្នុងក្រុមតារាបង្ហាញម៉ូត Cambodia Super Model ហើយគេម្នាក់នោះ មានទម្រង់មុខបែបខ្មែរ ពូកែដើរតួកម្សត់ និងមានស្រុកកំណើត នៅឯ ខេត្តកំពង់ចាម។ 

បន្ថែមលើការ បដិសេធមិនទទួល យកនូវការសុំទោស របស់លោក យ៉ែម សំអូន ដែលជាស្វាមី កន្លងមកនោះ នាង យ៉ាន លីនដា ហាក់ដូចជា មិនមានគំនិត ចង់ផ្សះផ្សារ នូវចំណងប្តីប្រពន្ធ របស់ពួកគេទាំងពីរ នោះទេ ហើយនាងបានចាត់ទុក ការបង្ហោះសារសុំទោស របស់ស្វាមីនាង គឺជាការសម្តែង ព្រោះគេចង់ឲ្យ មនុស្សគ្រប់គ្នា យល់ថាគេជាអ្នក រងគ្រោះតែប៉ុណ្ណោះ៕


នាង យ៉ាន លីនដា និង លោក យ៉ែម សំអូន

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]