កំសាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី សំឡេងផ្អែមស្រទន់ មាស សុខសោភា បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹង វីដេអូចម្រៀងខ្លី (Trailer) របស់នាង។

តារាស្រីញញឹមស្រស់ រូបនេះ បានបង្ហាញឈុត សម្លៀកបំពាក់ហែលទឹក ជាមួយនឹង បទចម្រៀងថ្មី របស់នាង ដែលច្រៀងអម ជាមួយនឹង ឌីជេ ក្តឹប។ ចំពោះផលិតកម្ម Camtraxmusic បានបង្ហាញនូវ ស្នាដៃរបស់ខ្លួន ជាមួយនឹងបទភ្លេងថ្មី ហើយក្នុងនោះដែរ បទចម្រៀង "ធ្វើចិត្តឲ្យសប្បាយ" ដែលច្រៀងដោយ កញ្ញា មាស សុខសោភា និង ឌីជេ ក្តឹប នោះ បានចេញជា វីដេអូចម្រៀងខ្លី (Trailer) បណ្តើរៗហើយ ប៉ុន្តែបើងាកមកមើល ឈុតសម្លៀកបំពាក់ របស់កញ្ញា មាស សុខសោភា វិញ គឺពិតជាញាក់សាច់ តែម្តង ជាមួយនឹង អាវក្នុងពណ៌ក្រហម ឆ្អិនឆ្អៅ៕

ចង់ដឹងថា ក្នុងវីដេអូចម្រៀងខ្លី របស់កញ្ញា មាស សុខសោភា ធ្វើឲ្យអ្នកគាំទ្រភ្លឹកប៉ុណ្ណា តោះទស្សនា វីដេអូទាំងអស់គ្នា៖




ទស្សនាវីដេអូចម្រៀងខ្លី៖

ប្រភព ហ្វេសប៊ុក

ដោយ ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា