កាលពីថ្ងៃសៅរ៍ ទី ១៦ ឧសភា ឆ្នាំ២០១៥ នេះ អ្នកនាង យ៉ាន លីនដា បានបង្ហោះសារឆ្លើយតប ទៅនឹងលិខិត សុំអភ័យទោស របស់លោក យ៉ែម សំអូន តាមរយ:បណ្តាញសង្គមហ្វេសប៊ុក។

ខ្លឹមសារទាំងស្រុង វេបសាយខ្មែរឡូត សូមធ្វើការដកស្រង់ យ៉ាងដូច្នេះថា៖

«នៅក្នុងការឆ្លើយតប ទៅនឹងសំណេរ ដែលរ៉ាយរ៉ាប់ សេចក្តីសុំក្តីអភ័យទោស របស់អ្នក ខ្ញុំសុំធ្វើការអធិប្បាយ ប្រកបដោយ ការសម្រេចចិត្ត ដ៏ច្បាស់លាស់មួយសម្រាប់ គោលការជីវិត របស់ខ្ញុំ ដែលតែងតែស្រែកទាមទារ អោយខ្ញុំត្រូវតែធ្វើ ។ មនុស្សស្រីដូចខ្ញុំ គិតៗទៅគឺពូកែរទ្រាំ ហួសហេតុពេកហើយ មកដល់ថ្ងៃនេះ ទើបខ្ញុំដឹងច្បាស់ថា ហេតុអីខ្ញុំធ្វើបាបខ្លួនម្ល៉េះ? ដូច្នេះស្រីម្នាក់នេះ ឈប់ទ្រាំទៀតហើយ ខ្ញុំលែងមានកំលាំងសម្រាប់ ទ្រទំងន់ទុក្ខ និងការឈឺចាប់ទៀតហើយ ទើបខ្ញុំត្រូវអោយ តំលៃខ្លួនឯង ជាលើកចុងក្រោយ ដោយការដើរចេញ ប្រសើរជាងរង់ចាំ អោយគេដោះលែង ហើយនៅតែទ្រាំអោយគេ ទន្រ្ទានចិត្តរាល់ថ្ងៃ តើរស់ក្នុងជីវិតបែបនេះ តើសុភមង្គល ស្ថិតនៅត្រង់ណា? តើចាំអោយគេ ជាអ្នកទាត់ខ្ញុំចោលឬ ? តើនៅពេលនោះតំលៃជាមនុស្ស តំលៃជាស្រ្តីស្ថិតនៅត្រង់ណា?

វាច្បាស់ណាស់ហើយ ខ្ញុំប្រាកដថា មហាជនទូទៅ ពិតជាបានមើលឃើញ យ៉ាងច្បាស់ នៅសំណេរសុំអភ័យទោស របស់គាត់ នោះក៏ព្រោះតែគាត់បានដឹងថា ការភូតកុហក និងលេសរបស់គាត់ មិនទទួលបានជោគជ័យ ការលាងខ្លួន របស់គាត់ពីមហាជន លាងមិនជ្រះ នៅតែជាប់ក្លិន ជាមនុស្សអាក្រក់ ហឹង្សារ កាចសាហាវ ចុះក្រែងប្រកែកថា ខ្លួនមិនបានធ្វើទេ ជាឧប្បទ្ទវហេតុ? ប្រកែកដាច់ខាត ថាជាការយល់ច្រលំ ខ្លួនមិនបានធ្វើ? ចុះបើដឹងខ្លួនខុសទទួល ថាធ្វើម៉េចពីដំបូង ប្រកែកម៉េ្លះ ? ពេលដឹងថាខ្លួនឯង មិនទទួលជោគជ័យ ក៏មកទទួលកំហុសទាមទារ យកការអាណិត????? ចុះខ្ញុំឈឺចាប់ទាំងកាយ ទាំងចិត្ត ពេញមួយជីវិតហើយ នណាទៅ ដែលគួរអោយអាណិត តែខ្ញុំដឹងថា អ្នកគ្មានក្តីអាណិត សម្រាប់ខ្ញុំទេ ព្រោះបើមិនដូច្នោះទេអ្នកក៏លើកដៃ ប្រើកំលាំងបាយ មកលើខ្ញុំ ជាស្រីទន់ខ្សោយ មិនបានដែរ តើនណាខ្លះទៅ ដែលដឹងថា មនុស្សមាត់ផ្អែម ពីសម្បកក្រៅ ដូចអ្នកតែធាតុពិត វាបែបហ្នឹង សម្រាប់ខ្ញុំជាង១០ឆ្នាំ មកនេះ ខ្ញុំស្គាល់ច្បាស់ហើយ ស្គាល់រហូត ស្បថសុំស្មារលា ព្រោះខ្ញុំស្គាល់ច្បាស់ខ្លាំងពេក ។

គាត់និយាយថា គាត់ស្រឡាញ់ខ្ញុំ ប៉ុន្តែអស់រយៈពេល 14 ឆ្នាំមកហើយ គាត់គួរតែ អោយតំលៃខ្ញុំ ព្រោះខ្ញុំជាប្រពន្ធម្នាក់ ដែលមិនដែលដេកផ្ទះ ចាំតែហ៊ឺហា ចាយលុយប្តីទេ ខ្ញុំប្រឹងធ្វើការទាំឈឺទាំងជា ពេលខ្លះស្ទើរតែ វាទៅធ្វើការ តើគាត់ដែលមានកូនចិត្ត អាណិតខ្ញុំខ្លះទេ ចម្លើយគឺគ្មាន គ្មានសោះតែម្តង អ្វីដែលគាត់ផ្តល់ អោយខ្ញុំ គឺមានតែការរំលោភបំពាន ដោយពាក្យសំដី ផ្លូវចិត្ត អារម្មណ៍និងរាងកាយ តាមចរិកធម្មជាតិ របស់គាត់ប៉ុណ្ណោះ ហើយក៏គ្មានថ្ងៃគាត់ កែដែរ ខ្ញុំសឹងតែ ភ្នាល់ដាក់ជីវិត ។ ទង្វើររបស់គាត់គឺមិនអាច លើកលែងបានទេ? មកដល់ពេលនេះ គាត់បានប្តេជ្ញាចិត្ត សុំអភ័យទោស ដើម្បីបង្ហាញ ឱ្យមហាជនបានឃើញ តែគាត់គ្រាន់តែធ្វើអោយ មហាជនមើល ចុះខ្ញុំនិងគ្រាសារខ្ញុំ? បីសិនជាខ្ញុំផ្តល់ ឱ្យម្តងហើយម្តងទៀត គាត់និងមានមោទនៈភាព ជាមួយការអភ័យទោស របស់ខ្ញុំម្តងហើយ ម្តងទៀតដូចគ្នា ហើយក៏ច្បាស់១០០% ថានឹងមានរឿងនេះ ម្តងហើយម្តងទៀត រហូតដល់មានថ្ងៃមួយ ធ្វើទាល់តែខ្ញុំស្លាប់ ហើយក៏និយាយថា សុំទោសគ្មានចេតនាទេ គ្មានចេតនារហូតឥចឹងទៅ ? តើមានមនុស្សប៉ុន្មាននាក់ដែល ធ្វើរឿងអចេតនា រាប់មិនអស់យ៉ាងនេះ ហើយរឿងគ្រប់យ៉ាង ដែលបានកើតឡើង សុទ្ធតែខ្លួនគាត់ ជាប្រព្រឹត្ត ហើយបានគ្រោងទុកជាមុន ដល់ពេលខ្ញុំ ចាប់បាននៅតែប្រកែក ថាទេ មិនដែលចេះ ទទួលកំហុស ។

គាត់បានសតសេរថា គាត់ស្រឡាញ់ កូនស្រីណាស់ តើស្រលាញ់របៀបណាទៅ ? ធាតុពិតគាត់ មិនបានបានស្ម័គ្រចិត្ត ទៅជួបកូន ដោយស្ម័គ្រចិត្តនោះទេ ហ្នឹងឬជាក្តីស្រលាញ់ របស់ឳពុក ចំពោះកូន ? ជំនួសមកវិញ គាត់ posts សារជាសាធារណៈ ដោយប្រាប់សាធារណជន អំពីរបៀបដែលគាត់មិនអាច ជួបកូន គឺ ដោយសារ តែការធ្វើការងារ តែទំនេរគាត់ ទៅដើរលេងបាន ហ្នឹងហើយលោកឳពុក ដែលស្រលាញ់កូន ។ លោកនិយាយថាលោក គឺជាមនុស្សម្នាក់ ដែលបានសាង នូវកំហុស ប៉ុន្តែរហូតមកដល់ថ្ងៃនេះ វិនាទីនេះ គាត់នៅតែជាមនុស្សកុហកដដែល ហើយបានបន្តការ និយាយកុហក និងរៀបចំលាងខ្លួនឯង និពន្ធរឿងខ្លួនឯង ដឹងនាំរឿងខ្លួនឯង ហើយសម្តែងដោយខ្លួនឯង អោយមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគិតថា គឺរូបគាត់ទេទើប ជាជនរងគ្រោះ ពិតប្រាកដ។

គាត់និយាយអំពីអតីតកាលរបស់ខ្ញុំដែលមិនស្គាល់អ្វីបន្តិចសោះពីសិល្ប: ហើយគាត់គឺជាបុរសម្នាក់ដែលដឹកដៃខ្ញុំដើររហូតមកដល់ពេលនេះ សួរថាបើខ្ញុំគ្មានសមត្ថភាពគ្រប់យ៉ាងអាចទៅរួចទេ?

គាត់បានចោទខ្ញុំថា ខ្ញុំមិនស្មោះត្រង់ ប៉ុន្តែអ្នកដែល មិនស្មោះត្រង់នោះ គឺជាគាត់ទៅវិញទេ ហើយការពិតវាបានបង្ហាញ ច្បាស់ទៅហើយ ថាអ្វីដែលគាត់ត្រូវការនោះ គឺមិនមែនខ្ញុំ ដែលជាប្រពន្ធនោះទេ ហើយក៏មិនមែនមនុស្សស្រី ណាផ្សេងដែរ គឺគាត់ត្រូវការ « ប្រុស »។ គាត់បានស្បថ ដាក់ជីវិតរបស់គាត់ថា គាត់មិនបានធ្វើឥចឹង ខ្ញុំចាប់បានហើយ ក៏នៅតែប្រកែក ហើយទៅជាមកលាបពណ៌ អោយមហាជន គិតថាជាប្រហែល មកពីខ្ញុំក្បត់ប្តីទើបប្តី តាមទាន់ ហើយប្រើអំពើហឹង្សា តើនណា ជាអ្នកតាម ទាន់នណា? ។ តើគាត់នៅមានចិត្ត ស្រលាញ់ខ្ញុំស្អីទៀត គ្រប់យ៉ាងគ្រាន់តែ ជាការកុហក បំភ័ន្តភ្នែក ព្រោះនៅពីក្រោយខ្នងរបស់ខ្ញុំ គាត់បានទាក់ទង បុរសជាច្រើន។

ខ្ញុំមានពេលវែងបំផុត សម្រាប់ សាងសុភមង្គល រវាងម្តាយកូនរបស់ខ្ញុំនោះ ក៏ព្រោះតែវាជាសុភមង្គលមួយ ដែលបានពីក្តីស្រលាញ់ ពិតប្រាកដ្តរវាងម្តាយនឹងកូន ហើយខ្ញុំត្រូវតែ បង្ហាញមុខមាត់ពិត របស់គាត់ ទៅកាន់ពិភពលោក ដោយសារតែ ខ្ញុំមិនចង់ឱ្យកូនស្រី ជាទីស្រឡាញ់ របស់ខ្ញុំត្រូវគេប្រមាថ ពេបជ្រាយ ដោយភាពអាម៉ាស់ និងការរងទុក្ខវេទនា ឈឺចាប់ផ្ដេសផ្ដាស មួយនេះ ដែលខ្ញុំបានស៊ូទ្រាំពីគាត់។ ប៉ុន្តែនៅក្នុងការប៉ុនប៉ងរបស់គាត់ដើម្បីជួយសង្រ្គោះខ្លួន គាត់គាត់ គឺជាការត្រៀមខ្លួន ជាស្រេចដូច ដែលធ្លាប់បាន កុហកប្រជាជនកម្ពុជា ក្នុងការកេងចំណេញ យកអាណិតអាសូរពីមហាជន ។ ការសម្តែងជាសាធារណៈ របស់គាត់ គឺជាការសម្តែងខុស ពីចរិកពិតរបស់គាត់ ទាំងស្រុង ។ បងប្អូន ជនរួមជាតិជាទីគោរព ស្រលាញ់របស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះ កិត្តិយស និងជីវិតរបស់ខ្ញុំមកប្រឡាក់ និង ក្តោបក្តាប់ ឃុំឃាំងជាន់ឈ្លីដូចទាសករ ដោយបុរស ដ៏អាក្រក់នេះទៀតទេ។

ខ្ញុំត្រូវបានក្លាយជា ជនរងគ្រោះមួយរូប អស់រយៈពេល 14 ឆ្នាំ។ ខ្ញុំខិតខំអត់ធ្មត់ សង្កាត់ចិត្តនៅស្ងៀមទ្រាំ បៀមទុក្ខ អស់រយៈពេល 14 ឆ្នាំ។ ខ្ញុំសង្ឃឹមថាអស់រយៈពេល 14 ឆ្នាំដែលបុរសម្នាក់នេះ នឹងផ្លាស់ប្តូរចរិករបស់គេ ហើយខិតខំអោយជីវិត ប្តីប្រពន្ធ មានការប្រសើរ ទៅមុខ ពិសេសគឺដើម្បីកូន ។ ប៉ុន្តែឥឡូវនេះ ខ្ញុំដឹងថាអ្វី ដែលគាត់យកចិត្ដទុកដាក់ បំផុតនោះ គឺចំពោះតែ ខ្លួនគាត់ផ្ទាល់ តែប៉ុណ្ណោះ។ គ្រប់យ៉ាង ដែលខ្ញុំនិយាយគឺជាការពិតទាំងអស់ ហើយប្រសិនបើមានអ្នកជឿ តាមសម្តីកុហករបស់គាត់ ក៏ជឿចុះ ។

សម្រាប់ខ្ញុំ ខ្ញុំមិនមាន ជម្រើសផ្សេងទេ គឺមានតែការដើរចេញប៉ុណ្ណោះ ទើបអាច ចេញផុតពីក្រញាុំ ដ៏កាចសាហាវមួយនេះបាន ។ ហើយដើម្បីបង្ហាញពី ការកុហក របស់ប្រុសម្នាក់នេះ ខ្ញុំត្រូវតែលាត ត្រដាងនូវការពិត ទាំងអស់ ហើយក៏ដើម្បីការពារ កិត្តិយសរបស់ខ្ញុំ ជាស្រីផងដែរ សូមចាំថាខ្ញុំដើរចេញ ព្រោះការប្រមាថ ជាន់ឈី្ល ធ្វើបាបពីអ្នក រួមទាំងការកុហក បោកប្រាស់ និងការផិតក្បត់ ។ គាត់បានស្បថ ដាក់ជីវិត របស់គាត់ថា គាត់បានប្តេជ្ញាចិត្ត ដោយស្មោះត្រង់ ជាមួយនឹងខ្ញុំ ដោយការមិនមាន ស្នេហាជាមួយបុរស ប៉ុន្តែទីបំផុតគាត់ នៅតែមិនអាចធ្វើបាន នៅតែមិនអាចក្បត់អារម្មណ៏ពិត និងចំណូលចិត្ត ពិតរបស់គាត់បាន តើនៅតែប្រកែក ធ្វើអីបើខ្ញុំចាប់បាន អស់ទៅហើយ ក៏មិនមែនលើកទីមួយ ឬម្នាក់ដែរ អ្នកធ្វើហេតុអ្វីមិនហ៊ានទទួល ? 

ខ្ញុំពិតជាសោកស្តាយ ដោយការសុំទោសនេះ គឺជាការសុំទោស ដោយមិនស្មោះត្រង់, គាត់នៅតែព្យាយាម បញ្ជាក់ថា វាជារឿងចៃដន្យមួយ ទាំងការប្រើហឹង្សារ មកលើរូបរាងកាយ របស់ខ្ញុំ ។ ពេលដឹងរឿងពិត ទាំងអស់ ខ្ញុំឈឺចាប់ណាស់ តែកូនស្រី របស់ខ្ញុំ បានប្រាប់ខ្ញុំថា ម៉ាក់ត្រូវរឹងមាំ ក្រោកឈរឡើង ហើយដើរទៅមុខ កូនជាអ្នក ដឹកដៃម៉ាក់ ។ ពេលនេះ ខ្ញុំគោរព តាមការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំចង់ផ្លាស់ប្តូរ ជាមួយនឹងជីវិត របស់ខ្ញុំដោយសន្តិវិធី ចាប់ពីពេលនេះទៅ ។ គ្រប់រឿង ទាំងអស់ ដែលនាងខ្ញុំ បានបំភ្លឺពេលនេះ គឺជាការពិតទាំស្រុង ហើយក៏គ្មានថ្ងៃ ដែលនាងខ្ញុំ យកជីវិតរបស់ខ្លួនឯង យកមកអោយ បុរសម្នាក់នេះ ជាឈ្លីជាថ្មី ម្តងទៀតដែរ។

សូមអរគុណ

លីនដា យ៉ាន»

ក្រោយពីបានអានសារ ឆ្លើយតបនេះហើយ ប្រិយមិត្ត មានមតិយ៉ាងណាដែរ?


អ្នកនាង យ៉ាន លីនដា


យ៉ាន លីនដា និងកូនស្រី


លិខិតសូមអភ័យទោស របស់លោក យ៉ែម សំអូន កាលពីពេលមុន

ប្រភព៖ ហ្វេសប៊ុក យ៉ាន លីនដា

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]