ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ផ្ទះព្រៃ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ កក្កដា ២០១២ នៅកន្លែងលក់ម៉ូតូម្តុំផ្លូវលេខ៣ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខណៈពេលកំពុងដើរលក់ស្លាកលេខម៉ូតូចំលេខម៉ូតូដែលសមត្ថកិច្ច កំពុងស្វែងរក ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះឃិន ផន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំស្រែស្តុក ស្រុកកណ្តៀង ។
លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍ផ្ទះព្រៃឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះអ៊ុក ស្រីពៅ ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិពាលញែក២ បានបាត់ម៉ូតូធុនវ៉េវ១គ្រឿង កាលពីវេលាម៉ោងប្រហែល៦ល្ងាច ខណៈពេលដាក់នៅខាងមុខតូបលក់អីវ៉ាន់ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងនេះភ្លាមលោកវរសេនីយ៍ត្រី ឡែន សុង អធិការនគរបាលក្រុងពោធិ៍សាត់ បានចាត់វិធានការជាបន្ទាន់ដល់កម្លាំងគ្រប់ប៉ុស្តិ៍ ដើម្បីស្រាវជ្រាវ ។ លុះស្អែកឡើងថ្ងៃទី១៨ វេលាម៉ោងប្រហែល៩ព្រឹក ស្រាប់តែភ្នាក់ងាររាយការណ៍ថា មានជនម្នាក់កំពុងយកស្លាកលេខម៉ូតូដើរលក់នៅកន្លែងលក់ម៉ូតូ ផ្លូវលេខ៣ ។ ពេលសួរទៅចំលេខម៉ូតូដែលបាត់នោះលោកក៏ចាប់ឃាត់ខ្លួនភ្លាមៗតែ ម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]