គ្រូភាសាអង់គ្លេសជនជាតិបរទេសម្នាក់ (លោក A) ដែលកំពុងសិក្សាថ្នាក់ អនុបណ្ឌិត ហើយនិង បង្រៀនភាសាអង់គ្លេសក្រៅម៉ោង នៅសាលាភាសាឯកជនដ៏ល្បីមួយ នៅប្រទេសកូរ៉េ ត្រូវបានចូលក្នុងព័ត៌មាន ដោយចោទពីបទលួចថតសកម្មភាពលើគ្រែ រវាងរូបគាត់ និង សិស្សស្រីកូរ៉េជាច្រើនរូប។

រឿងលួចថតនេះបែកការដោយសារ មិត្តភក្តិស្រី (នាង B) របស់គ្រូជនជាតិអាមេរិក បានខ្ចីប្រើឡេបថុបរបស់គាត់ ហើយរពឹសដៃ ចូលដល់កន្លែងរក្សាទុក វីដេអូ ក្ដៅសាច់ជាង ២០ ឃ្លីប ។ ក្នុងវីដេអូឃ្លីប សិស្សស្រីជាជនរងគ្រោះ ហាក់ដូចជាមិនដឹងថាខ្លួនត្រូវបានគេថត ។ នាង B នោះក៏បានស្រាវជ្រាវរកទំនាក់ទំនង ជនរងគ្រោះម្នាក់ ហើយប្រាប់ពីវីដេអូនេះដល់នាង នាងក៏បានអង្វរឲ្យគ្រូនោះលុបវីដេអូ ចោល ។

នាង B មិនអស់ចិត្ត ក៏បានទៅសួរនាំ លោក A ផ្ទាល់ រហូតដល់ លោក A សារភាពថា ពិតជាបានលួចថតមែន ។ មិត្តស្រី បានប្រាប់ថា គ្រូភាសានោះ សំបកក្រៅដូចជាអ្នកអាចទុកចិត្តបាន និង​ទទួលការគោរពពីអ្នកដ៏ទៃ ប៉ុន្ដែនាងមិនស្មានថាគាត់ធ្វើអំពើយ៉ាងនេះដល់សិស្សសោះ។

នាង B មិនអាចទ្រាំបាននឹងអំពើរបស់គាត់ ក៏ទៅប្ដឹងប៉ូលីស ។ តាមច្បាប់នៅប្រទេសកូរ៉េ គ្រូនេះអាចមានទោសជាប់គុក ព្រោះថាការលួចថតរាងកាយនរណាម្នាក់ ដោយគ្មានការអនុញ្ញាត គឺខុសនឹងច្បាប់ក្នុងស្រុក ។

ប្រទេសកូរ៉េបានក្លាយជាប្រទេស ដែលទាក់ទាញជនជាតិបរទេស ជាពិសេសជនជាតិ អាមេរិក មកបង្រៀនភាសាអង់គេ្លស ព្រោះថារដ្ឋាភិបាលកូរ៉េចេញច្បាប់បង្ហាត់ភាសាអង់គ្លេសដល់សិស្សទាំងពីថ្នាក់ បឋម ។ ជនជាតិអាមេរិកជាច្រើន គិតថាប្រទេសកូរ៉េជាកន្លែងដែល គេអាចរកលុយបានដោយគ្រាន់តែបង្រៀនភាសាអង់គ្លេសមួយមុខ ហើយពួកគេក៏អាចមានឱកាសទាក់សិស្សស្រីៗ ព្រោះថាសិស្សស្រីចូលចិត្តជនបរទេសដែលនិយាយភាសាអង់គ្លេស ។

សង្ឃឹមថាហេតុការណ៍បែបនេះមិនមាន កើតនៅក្នុងប្រទេសកម្ពុជា ព្រោះថាប្រទេសកម្ពុជាក៏មាន គ្រូភាសាសាសន៍គេជាច្រើនដែរ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]