អ្នកគ្រូម្នាក់បានប្តឹងប៉ូលិសអំពីករណីរំលោភ ប៉ុន្តែបន្ទាប់ពីប៉ូលិសបាន ធ្វើការស៊ើបអង្កេតនិង ស្រាវជ្រាវកន្លែងកើតហេតុមក ពួកគេបានសន្និដ្ឋានថា នេះមិនមែនជាករណីរំលោភនោះទេ ហើយនេះគឺជាករណីដែលមានការព្រមព្រៀងគ្នាត្រឹមត្រូវ ដោយពួកគេបានពឹងផ្អែកទៅលើ​ ស្រោមអនាម័យដែលប្រើប្រាស់ហើយ នៅក្នុងបន្ទប់។

តាមប្រភពព័ត៌មានបានអោយដឹងថា អ្នកគ្រូម្នាក់មានឈ្មោះថា Zhou Qin អាយុ ២៦ ឆ្នាំ បាននិយាយថា នាងត្រូវបានបុរសម្នាក់ឈ្មោះ Wang Zhonggui ដែលស្គាល់គ្នាតាមរយៈអិនធើណិត លួចដាក់ថ្នាំសន្តំ និង រំលោភបន្ទាប់ពី ពួកគេណាត់ជួបគ្នា។ នាងបានបន្តទៀតថា បន្ទាប់ពីនាងត្រូវថ្នាំសន្តំហើយ នាងមិនដឹងខ្លួនអ្វីទាំងអស់ ស្រាប់តែងើបឡើង ក្នុងភាពអាក្រាត នៅក្នុងបន្ទប់របស់ខ្លួនឯងតែម្តង នាងខូចចិត្តខ្លាំងណាស់នាងក៏បាន ទៅប្តឹងប៉ូលិសថានាងត្រូវបានបុរសឈ្មោះ Wang Zhonggui រំលោភរូបនាង ប៉ុន្តែចុងក្រោយប៉ូលិសបានសន្និដ្ឋានថា ពួកគេស្រវឹងហើយ ព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តទៅវិញ។

ប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖​ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]