ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពី សំរាលកូនរួចថ្មីៗ គេបានសង្កេត ឃើញថានាង មានសុខភាពល្អ និងបានបង្កក់កូន ដោយអញ្ជើញអ្នក សិល្បៈស្និទ្ធស្នាល ចូលរួមច្រើនគួរសម ។ ក្នុងអំឡុងពេលនៃ ព្រះរាជពិធីចំរើន ព្រះជន្មព្រះមហាក្សត្រ ព្រះបរមនាថ នរត្តម សីហនមុនី តារាចម្រៀង យក់ ឋិតរដ្ឋា ក៏បានចេញ ដំណើរកម្សាន្ត ទៅខេត្តសៀមរាប ជាមួយស្វាមី និងកូនដ៏គួរ ឲ្យស្រឡាញ់។

ក្រោយពីការបង្ហោះរូបភាព ក្នុងដំណើរកម្សាន្តរួចមក យក់ ឋិតរដ្ឋា ត្រូវបានជន អនាមិកម្នាក់និយាយថា «ក្រឡាប់ឡាន តាមផ្លូវណា» ដែលពាក្យនេះ ពិតជាមិនអាច ទទួលយកបានទេ សម្រាប់ យក់ ឋិតរដ្ឋា ។ ដោយឡែកក្រុម អ្នកគាំទ្រនាំ គ្នាកើតទុក្ខ មិនសុខចិត្ត ចំពោះការប្រមាថ អាយុជីវិតបែបនេះ ខណៈដែល យក់ ឋិតរដ្ឋា មិនដែលមាន ការប៉ះពាល់បង្ក ជាជម្លោះជាមួយ បុគ្គលណាម្នាក់ឡើយ ។

ក្រុមអ្នកគាំទ្រ យក់ ឋិតរដ្ឋា បាននិយាយ គេមិនទាន់អាចកំណត់ អត្តសញ្ញាណថា ជាអ្នកណាឡើយ ព្រោះគេ (ជនអនាមិក) ប្រើប្រាស់ អត្តសញ្ញាណ ក្លែងក្លាយ ក្នុងហ្វេសបុក ។ គេបានបន្តទៀតថាម្នាក់ Ra Pheach នោះមិនដែលប្រើប្រាស់ ពាក្យសម្ដីល្អ សូម្បីតែម្ដង ក្នុងការបង្ហោះ រូបភាពផ្សេងៗ របស់អ្នកនាង យក ឋិតរដ្ឋា តែលើកនេះ ពិតជាពិបាកទទួលយកណាស់ ។

ប្រភពអ្នកជិតដិត អ្នកនាង រដ្ឋា បាននិយាយ ថា រដ្ឋា គ្មានពេលខ្វល់ខ្វាយ រឿងមនុស្ស អត់ប្រយោជន៍ ក្នុងហ្វេសប៊ុក បែបនេះទេ ព្រោះមនុស្សមានគេ ស្អប់មានគេស្រលាញ់ ជារឿងធម្មតា ជៀសមិនផុត សំខាន់អ្នកនាង មានពេលសម្រាប់ មើលថែកូន និងការងារប៉ុណ្ណោះ ។ យក់ ឋិតរដ្ឋា គ្មានវិធានការ ទៅលើបុរសម្នាក់នោះទេ ព្រោះគ្មានផលប្រយោជន៍ អ្វីដល់នាងឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]