ខេត្ត​កំពង់​ចាម​ ៖ ​​រឿង​​រ៉ាវ​ស្នេហា​​​​ផិត​ក្បត់​មួយ​​​​ធ្វើ​ឱ្យ​​ស្ត្រី​​ម្នាក់បា​ន​​​​​ ក្លា​យ​ជា​អ្នក​​​​ទោស​លួច​​​​មាន​សហាយ​​​ស្មន់​​ ហើយ​​​​អ្វី​ដែល​​​​​នឹក​ទៅ​គួរ​​ឱ្យ​​​ហួស​ចិត្ត​​​នោះ គឺ​​​​​មិន​ស្នេហ៍​ប្តី​អាយុ​​​​៤៣​ឆ្នាំទេ បែរ​ជា​​​​លង់​ស្នេហ៍​​​តា​អាយុ​​៦៩​ឆ្នាំ​​ ជិ​ត​ចូល​​​មឈូស​​​ទៅ​​វិញ​​ មិន​តែប៉ុណ្ណោះ​​ស្រ្តី​រូប​នោះ​​បាន​ប្រើ​​ហិង្សា​​​វាយ​បុរ​ស​ជា​ប្តី​​​ ឱ្យ​របួស​​​​ធ្ងន់​ធ្ង​រ​​ថែមទៀតផង​ ។ ស្ត្រី​​​​​​ម្នាក់​នេះ​​​​ឈ្មោះ​ ​យ៉ាន់​ លីម​ ​​អាយុ​​​២៦​ឆ្នាំ ​ ​រស់នៅ​ភូមិ​​​ធ្លក សង្កាត់​សួង​ ​ក្រុង​​​សួង​ បាន​បង្ក​​ហិង្សា​​ទៅ​​លើបុរ​ស​ជាប្តី​​​ ដោយ​យក​​​​ព្រនង់​​ប្ញស្សី​​​វាយ​សំពង​​​​ត្រូវ​ក្បាល​​​បែក​​រយះ​ហូរ​ឈាម​​ ​២​កន្លែង​​ ហើយ​​​ព្យាយាម​​​ចង់​លែង​លះ​ប្តី​​​​ បន្ទាប់ពី​​​​លួច​​សហាយ​​​​​​ស្មន់​ជា​មួយ​​​​បុរ​ស​ចំណាស់​​​​ម្នាក់​អាយុ​ ​៦៩​ឆ្នាំ​​ បាន​២ដង​​ក្នុង​ផ្ទះ​សំណាក់​​«សំណាង​រាត្រី​»​ នៅ​ក្រុង​​​សួង​​ ហើយ​ត្រូវ​​បាន​​បុរ​ស​​ជា​ប្តី​​​​តាម​ទាន់​​​​ទើប​ប្តឹង​​​សមត្ថ​​កិច្ច​​ ​ឱ្យ​ចាប់​ខ្លួន​​​ ។  ហេតុ​ការណ៍​​នេះ​​​បាន​កើត​ឡើង​​កាលពី​​​​​​​​វេលា​ម៉ោង​​​​៥​និង​​​៣០​នាទី ​​​​ល្ងាច​​​ថ្ងៃទី​​​១៧ ​កក្កដា ​។ ​

​លោក​​​វរសេនីយ៍​​​​ត្រី​​​លាង​​​ អេង អធិការ​​​​នគរបាល​​​ក្រុង​​សួង​​​​​បាន​ឱ្យ​ដឹង​ថា ​​​ដើម​ហេតុ​ដំបូង​​​កាល​ពី​វេលា​​ម៉ោង​​៦និង​​៣០​នាទី​​​​ព្រឹក​​​​ ​ថ្ងៃ​​ទី​​១៧ ​កក្កដា ស្ត្រី​​​ឈ្មោះ លីម បាន​​យក​ព្រនង់​​​ប្ញស្សី​​​​​មក​វាយ​​​សំពង​​លើ​ប្តី​ឈ្មោះ ទូច ធុយ​ ​អាយុ​​​៤៣​ឆ្នាំ ​​ត្រូវ​​​របួស​ក្បាល​​​​២​កន្លែង​​​​​ ដង​ខ្លួន ដៃ​ និង​​កំ​ប៉េះ​គូទ ត្រូវ​​​បាន​​​​​នាំ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​​​​បង្អែក​​ស្រុក​​ ត្បូង​ឃ្មុំ ។

​លោក​​អធិការ​នគរ​បាល​ក្រុង​សួង ប្រាប់​បន្ត​​ថា ​​ក្រោយ​ពី​​វាយ​ដំ​ប្តី​ហើយ​នោះ ស្ត្រី​ជា​ប្រពន្ធ​​បាន​រត់​គេច​មក​​សម្ងំ​​នៅ​ផ្ទះ​សាច់​ញាតិ​នៅ​ថ្នល់​​ ទទឹង​ ឃុំ​ជុប ស្រុក​ត្បូង​ឃ្មុំ ។ ស្រប​ពេល​ដែល​ប្តី​​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ ​​នារសៀល​ថ្ងៃ​ទី​១៧ កក្កដា ​មិន​ឃើញ​ប្រពន្ធ​មក​ផ្ទះ​វិញ​ ក៏​បាន​សួរ​គេ​ឯង​ក៏​ទទួល​ដំណឹង​ថា ប្រពន្ធ​កំពុង​​​ស្ថិត​នៅ​ក្នុង​ផ្ទះ​សំណាក់​«សំណាង​រាត្រី​​» បន្ទប់​លេខ​១០៤ ជា​មួយ​បុរស​ចំណាស់​ម្នាក់​​ ទើប​បុរស​ជា​ប្តី​​ប្រញាប់​ទៅ​មើល​ក៏​បាន​ឃើញ​ពិត​មែន​ ។ ដោយ​ឃើញ​ប្រពន្ធ​​នៅ​នែបនិត្យ​​ជា​មួយ​នឹង​បុរស​​ចំណាស់​​អាយុ​៦៩​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្រុងសួង​ដែរ គាត់​ក៏​​​ទៅ​ប្តឹង​នៅ​​ប៉ុស្តិ៍​សង្កាត់​​សួង​ហើយ​​សមត្ថ​កិច្ច​​​បាន​ចុះ​ ​ទៅ​​នាំ​ខ្លួន​​ស្ត្រី​ជា​​ប្រពន្ធនោះ​ មក​​កាន់​អធិ​ការដ្ឋាន​នគរ​បាល​​​ក្រុង​សួងដើម្បី​​សួរ​នាំ​តែ​ម្តង ។

ស្ត្រី​ឈ្មោះ​យ៉ាន់ ​លីម មាន​កូន​២​នាក់ បាន​សារ​ភាព​ថា ​នាង​បាន​ទាក់​ទង​ជា​មួយ​​​បុរស​ចំណាស់​នោះ​​២​ខែ​មក​ហើយ ក្នុង​ពេល​​យក​កូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ត្បូង​ឃ្មុំ​ ​ ​ហើយ​ក៏​​មាន​ទំនាក់​ទំនង​​គ្នា​ចាប់​ពី​ពេល​នោះ​មក​និង​ថែម​ទាំង​បាន​រួម​ រ័ក​គ្នា​3២​លើក​ទៀត​ផង​​ ។ លុះ​នៅ​ថ្ងៃទី​១៧ កក្កដា នាង​បាន​ទូរ​ស័ព្ទ​​ហៅ​បុរស​ចំណាស់​​នោះ​ណាត់​ជួប​​គ្នា​នៅ​ផ្ទះ​សំណាក់​ «សំណាង​រាត្រី​»ទៀតក៏​ត្រូវ​​ប្តី​តាម​ទាន់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]