នៅប៉ុន្មាននាទីមុននេះ លើបណ្តាញសង្គមហ្វេសប៊ុក គេឃើញគណនីរបស់លោក យ៉ែម សំអូន បានធ្វើការបង្ហោះលិខិត សូមអភ័យទោសមួយ។

ខ្លឹមសារទាំងស្រុង វេបសាយខ្មែរឡូត សូមធ្វើការដកស្រង់ ដើម្បីឲ្យប្រិយមិត្តអ្នកអាន បានជ្រាប យ៉ាងដូច្នេះថា៖

«លិខិតសូមអភយ័ទោស។ សូមជំរាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា ខ្ញុំបាទ យ៉ែម សំអូន ជាសិល្ប:ករមួយរូប ដែលបានបំរើ ក្នុងវិស័យ សិល្ប: នេះ ជិត ២០ឆ្នាំមកហើយ ដែលបានបង្កបញ្ហា ក្នុងគ្រួសារ ដែលជាបញ្ហាដ៍ធំមួយ នៅក្នុងជីវិត ដោយមិនបានត្រិះរិះពិចារណា។ ហើយសារសុំទោស ខ្ញុំបានត្រៀម មកជាយូរហើយ បន្តែព្យុះព័ត៌មានច្រើនហួស ខ្ញុំក៏សំរេចចិត្ត ដកថយមួយរយៈ។ ជាដំបូង ខ្ញុំសូមការផ្តល់នូវ អភ័យទោស និងសូមទោស ដោយស្មោះ អស់ពីដួងចិត្ត ពីសំណាក់លោកឳពុក មាស យ៉ាន ព្រមទាំង អ្នកម្ដាយ ម៉ិន ពេជ្រ នូវកំហុសរបស់កូន ហើយដែលធ្វើអោយលោកទាំងពីរ ខឹងយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយក៌សូមការអភ័យទោស ប្រពន្ធសំលាញ់ របស់បងផងដែរ យ៉ាន លីនដា ដែលមានកំហុស ទៅលើអូន ហើយនិង សូមទោសកូនស្រីសំណព្វចិត្តប៉ាផងដែរ ក៌ចង់ប្រាប់ថា ភាពឆេវឆាវ ដែលបងប្រព្រឹត្តខុស ហើយអូន ក៌ដឹងបង មិនមានចេតនា ធ្វើបាបអូនទេ តែនះ ជាការប្រកែកគ្នាមួយ ដែលធ្វើអោយបងមានកាជ្រុលជ្រោះ ទៅលើរូបអូន។ បងសូមទោស ចំពោះរាល់កំហុសនេះ បងពិតជាមាន វិប្បិសារីខ្លាំងណាស់ នៅក្នុងជីវិត ហើយចំពោះរឿង ដែលកន្លងមក មានតែក្រុមគ្រួសាយើង ទេដែលដឹងពីការពិត រឿងផ្សងៗទៀត វាគ្រាន់តែជា ពាក្យចចាមអារ៉ាម ដែលមិនមែនជាការពិត បងហ៊ានស្បថ។ ជាចុងក្រោយនេះ កូនសូមទទួលកំហុស គ្រប់យ៉ាង ដែលធ្វើឲ្យ ប៉ានិងម៉ាក់ ខកបំណង និងសូម ទោសប្រពន្ធសំលាញ់ និងកូនស្រីផងដែរ ហើយក៌ចង់ប្រាប់ថា បងពិតជាស្រលាញ់អូន និងកូន ស្មោះអស់ពីដួងចិត្ត ដែលគ្មានអ្វីកាត់ថ្លៃបាន ហើយកន្លងមក ការខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ក្នុងការងារ ទាំងអស់ ទាំងបងនិងអូន គឺដើម្បីតែ អូន និង កូន និង ក្រុមគ្រួសារយើងតែប៉ុណ្ណោះ ហើយចង់ប្រាប់ថាមនុស្សយើង កើតមក គ្រប់គ្នា តែងតែមានកំហុស។ បងសូមពេលវេលា ដើម្បីបញ្ជាក់ ទង្វើនិងទឹកចិត្តរបស់បង ហើយក៌សូមទោស បងប្អូនពុកម៉ែ បណ្តាអ្នកគាំទ្រទាំងអស់ ផងដែរនូវទោសកំហុសមួយនេះ។ ខ្ញុំសូម ពេលវេលា»

ក្រោយពីបានអានចប់ នូវលិខិតនេះរួច ប្រិយមិត្តខ្មែរឡូត មានមតិយ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក យ៉ែម សំអូន

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]