ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ឧសភា កន្លងទៅនេះ ពិធីការិនី មានឈ្មោះ បោះសំឡេង កញ្ញា ឌួង ហ្សូរីដា បានចែកអំណោយ និងថវិកា ជូនដល់ចាស់ជរា នៅក្នុង ថ្ងៃខួបកំណើត របស់នាង។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក របស់កញ្ញា ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថត ជាច្រើនសន្លឹក ក្នុងពេលកញ្ញា ឌួង ហ្សូរីដា រៀបចំថវិកា និងចែកអំណោយ ជូនចាស់ៗ ទីទាល់ក្រ នៅវត្តព្រះធាតុ នៃថ្ងៃខួបកំណើតរបស់នាង។ ចំពោះសកម្មភាព របស់ពិធីការិនីរូបនេះ វាពិតជាខុសប្លែកដាច់ ពីតារាដទៃទៀត ព្រោះឲ្យតែចំថ្ងៃ ខួបកំណើតម្តងៗ ពួកគេតែងតែ ជះលុយរាប់ពាន់ដុល្លារ ដើម្បីធ្វើពិធីជប់លៀង ប៉ុន្តែសម្រាប់រូបនាង បែរជាសុខចិត្តយកថវិកា និង អំណោយ ធ្វើបុណ្យដាក់ទាន ជូនចាស់ៗទៅវិញ។

ក្នុងថ្ងៃខួបកំណើតរបស់ កញ្ញា ឌួង ហ្សូរីដា គ្រាន់តែធ្វើកម្មវិធី តូចតាចមួយ ជាមួយនឹងគ្រួសារ និងមិត្តភក្កិជិតស្និទ្ធតែប៉ុណ្ណោះ ដោយនាងមិនចង់ ធ្វើពិធីធំដុំ អ្វីអស្ចារ្យនោះទេ។ គួរបញ្ជាក់ផងដែរថា កញ្ញា ឌួង ហ្សូរីដា តែងតែជូនលុយ និងបរិច្ចាគរបស់របរខ្លះៗ ទៅចាស់ជរាបែបនេះ ជារឿយៗ ជាមួយនឹងគ្រួសារ ដែលវាជាសន្តានចិត្ត និងគំរូដ៏ល្អមួយ សម្រាប់រូបនាង ក្នុងនាមជាពិធីការិនីឆ្នើមម្នាក់៕   








កញ្ញា ឌួង ហ្សូរីដា ចែកទាន ជូនចាស់ៗ ក្នុងថ្ងៃខួបកំណើតរបស់នាង



ថវិកាដែលនាង យកចែកចាស់ៗ

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]