ខេត្ត​បាត់​ដំបង​ ៖ ក្រោយពីក្រសួង​សុខា​ភិបាល​ប្រកាសរកឃើញជំងឺឆ្លងដ៏ចម្លែក EV-71 កាល​ពីសប្ដាហ៍​មុននេះ រាជ​រដ្ឋាភិបាលក៏បាន​ចេញ​សេច​ក្ដីសម្រេចឲ្យ​ក្រសួងអប់រំ យុវ​ជន និង​កីឡា បញ្ឈប់ការសិក្សានូវ​សាលា​បឋម​សិក្សា​ទូទាំង​ប្រទេសមុនពេលកំណត់​ដែលនៅ​សល់តែ​ ១២​ថ្ងៃទៀត​ប៉ុណ្ណោះ នឹងដល់ថ្ងៃវិស្សម​កាល​ក្នុង​ឆ្នាំនេះ ដើម្បីជៀសវាងការ​ឆ្លងរាត​ត្បាត​ជំងឺ​ដ៏​សាហាវនេះ។ សម្រាប់ខេត្ត​បាត់ដំបង​គេ​សង្កេត​ឃើញគ្រប់​សាលា​បឋម​សិក្សាទាំងអស់នៅ​រសៀល​ ថ្ងៃទី១៨ កក្កដានេះ ត្រូវបានបិទទ្វារ ដោយ​ស្ថិតក្នុងសភាពស្ងាត់​ជ្រងំ។

លោកងី សែត ប្រធានមន្ទីរអប់រំ យុវជន និង​​កីឡាខេត្តបានប្រាប់កោះ​សន្តិភាពនៅ​រសៀល​​ថ្ងៃទី១៨កក្កដា ថា ក្រសួងអប់រំ យុវ​ជន និង​កីឡា​បាន​សម្រេច​ឲ្យបញ្ឈប់ដំណើរ​ការ​សិក្សា​ថ្នាក់បឋម​ សិក្សាទូទាំងប្រទេសនៅថ្ងៃទី​១៨ កក្កដា នេះមុនពេលកំណត់​ក្រោយពីមាន​ការ​ផ្ទុះនូវជំងឺ​ចម្លែក​ដែល​បានរកឃើញដោយ​ក្រសួង ​សុខាភិបាល។ លោកបញ្ជាក់ថា គ្រប់​សាលា​បឋមសិក្សាទាំងអស់ក្នុងខេត្តបាត់ដំបង ត្រូវ​បានបិទ​ដំណាលៗគ្នានៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា នេះ ក្រោយពីមានសេចក្ដីជូនដំណឹង​ពី​ក្រសួង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]