នីកូស្សាៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ថា រលកកំដៅ បានកើនឡើងខ្លាំង នៅភាគ ខាងកើត មេឌីទែរ៉ាណេ ស្ថិតនៅ ប្រទេសស៊ីប្រ៊ូស កម្រិត ៤៤អង្សាសេ ។

ដោយសារតែរលកកំដៅបានកើនឡើងខ្លាំងកាលពីថ្ងៃអង្គារម្សិលមិញ ពលរដ្ឋនៅ ក្នុងប្រទេស ស៊ីប្រ៊ូស ក្នុងនោះមាន ស្ដ្រីវ័យចំណាស់ម្នាក់ និងពលរដ្ឋ វ័យចំណាស់ ពីរនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ បន្ទាប់ពីពួកគេមាន អាការៈធ្ងន់ធ្ងរដោយ សារកំដៅកើនឡើង  ។

ជាទូទៅ កំដៅបានកើនឡើងនៅខែកក្កដា និងខែសីហា ដល់៤០អង្សាសេ តែមិនមានការ ប្រកាស អាសន្នឡើយ ប៉ុន្ដែវាកម្រណាស់ ដែលកម្រិតកំដៅ បានកើនឡើងដល់ ៤៤អង្សាសេបែបនេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រលកកំដៅអាចនឹងបន្ដកើនឡើងទៀត នៅក្នុងរង្វង់ ពេល២-៣ថ្ងៃមុន ពេលឈានចូល រដូវរងា ។

ផ្អែកលើការកើនឡើងកំដៅនេះដែរ នៅក្នុងប្រទេស ស៊ីប្រ៊ូស អ្នកប្រើប្រាស់អគ្គិសនី បានបន្ដ កើនឡើង ហើយករណី នេះច្រើនកើតឡើង មុនខែកក្កដា មកដល់ករណីនេះ គិតនៅក្នុងឆ្នាំមុន ។

គួររំលឹកថាកាលពីថ្ងៃចន្ទកន្លងមកនេះ នៅទួរគី ក៏មានករណីនេះដែរ តែកម្រិតកំដៅ បានកើនឡើង ខ្ពស់ជាង តែមិនមានរបាយការណ៍ បញ្ជាក់អំពី អ្នករងគ្រោះ ដោយសាររលក កំដៅនេះឡើយ ៕

Photo by DAP-News

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ