Micro SD card គឺជាអង្គចងចាំ (memory card) តូចបំផុតមួយ ដែលផលិតឡើង ជាពិសេស សំរាប់ដាក់ ក្នុងទូរសព្ទដៃ ហើយអត្ថប្រយោជន៍ គឺ អាចផ្ទុក ឯកសារ រូបភាព វីដេអូ ចម្រៀង ហ្គេម និង កម្មវិធី ទូរសព្ទផ្សេងៗ បានជាច្រើន ។

នៅពេលដែល អ្នកទិញ Micro SD card អ្នកត្រូវពិចារណាលើរឿង ចំនួនពីរ រួមមាន សមត្ថភាពសំរាប់ផ្ទុក និង ប្រភេទ Class  ពីព្រោះ មិនមែន គ្រប់ Micro SD card ទាំងអស់ ផ្តល់នូវល្បឿនដូច គ្នានោះទេ ហើយ អ្នកអាច ប្រើប្រាស់ Micro SD card ក្នុងទូរសព្ទ កាន់តែ ងាយស្រួល ជាមួយ ប្រភេទ Class កាន់តែខ្ពស់។

សំរាប់ ទូរសព្ទ Nokia Lumia ដូចជា ស៊េរី Lumia 540 Lumia 640 និង Lumia 640 XL បានភ្ជាប់ ជាមួយអង្គ ចងចាំ ទំហំ 8GB ក្នុងទូរសព្ទ រួចជាស្រេច ប៉ុន្តែក្នុងករណី អ្នកចង់ឲ្យ ទូរសព្ទ Lumia របស់អាចផ្ទុក រូបភាព កម្មវិធី និង ហ្គេមបាន កាន់តែច្រើន អ្នកអាច ដាក់បន្ថែម Micro SD card មានទំហំ 32GB ឬ 64GB និង ធំបំផុតដល់ 128GB ។ ខាងក្រោមនេះ នឹងបង្ហាញអ្នកអំពី ប្រភេទ Class ដែលអ្នកចង់ ដាក់បន្ថែម Micro SD card ក្នុងទូរសព្ទរបស់អ្នក បាន ។

១. ប្រភេទ Class 10 card ជាជម្រើសសម្រាប់អ្នកចូលចិត្ត ថតរូប និងលេងហ្គេម ៖

ប្រសិនបើអ្នកចូលចិត្តថតរូប ជាមួយទូរសព្ទ Lumai  អ្នកនឹងត្រូវការ Micro SD card ប្រភេទ Class 10  ដែល វាដើរក្នុងល្បឿនជាងគេ ហើយងាយស្រួលដើម្បីអាច រក្សាទុក (save) រូបភាព បានឆាប់រហ័ស ។ លើសពីនេះ ប្រសិនបើអ្នកចូលចិត្ត លេងហ្គេម មាន graphic ច្បាស់និងធំ  អ្នកអាចបន្ថែម card ជាមួយល្បឿនលឿន និង ផ្ទុកបានច្រើន ដូចជា Class 10 នេះ ដែលនឹងមិនធ្វើឲ្យ រំខាន ដល់ការ លេងហ្គេមរបស់ អ្នកឡើយ ។

២. ប្រភេទ Class 4 និង Class 6 card ៖

ប្រសិនបើអ្នកជា អ្នកជក់នឹងការថតរូប និង ថតវីដេអូ បង្ហោះក្នុងបណ្តាញអនឡាញ ឬ ក្នុង Instagram ជាមួយទូរសព្ទ Lumia 730 ឬ Lumia 1520 ដូច្នេះ ប្រភេទ Class 4 និង Class 6 card នឹងសាកសម ដាក់បន្ថែម ក្នុងទូរសព្ទ Lumia របស់អ្នក ។

៣. ប្រភេទ Class 2 card ៖

តើអ្នក ប្រើទូរសព្ទ Lumia ភាគច្រើន ដើម្បីទាញយក ឯកសារ ទុកស្តាប់ចម្រៀង និង មិនប្រើប្រាស់កម្មវិធីច្រើន មែនឬទេ ? ដូច្នេះ ប្រភេទ Class 2 card នឹងជាជម្រើសល្អបំផុត និង មានតម្លៃសមរម្យ សំរាប់អ្នក ដើម្បីដាក់បន្ថែមក្នុងទូរសព្ទ Lumia របស់អ្នក ។

កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]