ការភ្ញាក់ផ្អើលខ្លាំងមួយ កាលពីយប់មិញនេះ បានកើតឡើង នៅពេល អ្នកលេងហ្វេសប៊ុក នៅខ្មែរ បានឃើញ សារព័ត៌មានធំៗ នៅបរទេស ធ្វើការចុះផ្សាយ អំពីកម្មវិធី «ពេញចិត្តអត់» របស់ស្ថានីយ៍ទូរទស្សន៍ MyTV ពាក់ព័ន្ធនឹងករណី ក្មេងស្រី អាយុ ១៣ឆ្នាំម្នាក់ ឈ្មោះ Autumn Allen ដែលត្រូវបានអញ្ជើញ ឲ្យចូលរួម ក្នុងកម្មវិធី។

សារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេស និងសារព័ត៌មានល្បីៗ ផ្សេងទៀត បានធ្វើការចុះផ្សាយ អំពីកម្មវិធី «ពេញចិត្តអត់» ក្រោយពេលដែល យុវតី សញ្ជាតិកាត់ អាមេរិក វ័យ១៣ឆ្នាំ រូបនេះ បង្ហូរទឹកនេត្រា លើផែនថ្ពាល់ នៅក្នុងកម្មវិធី សំរាប់ថ្ងៃទិវាម្តាយអន្តរជាតិ។ ការចុះផ្សាយនេះ កើតមានឡើង ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងក្លា ពេញបណ្តាញសង្គមរួចមក ហើយត្រូវបាន សារព័ត៌មានបរទេស ចាត់ទុកថាជាការ «Prank» មកលើក្មេងស្រីវ័យក្មេងម្នាក់។

ទោះជាយ៉ាងណា សង្ឃឹមថា ការចុះផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អាចធ្វើឲ្យម្តាយរបស់នាងឃើញ និងវិលមកជួបនាង តាមក្តីបំណងទៅចុះ។

គួរបញ្ជាក់ដែរថា ទំព័រហ្វេសប៊ុករបស់នាង បានសរសេរថា នាងបានជួបនឹងក្រុមការងារ MyTV រួចរាល់ហើយ និងទទួលយក ការសុំទោសផងដែរ។ ក្នុងនោះ Rolin និង Taboi បានមកសុំទោស ដោយផ្ទាល់ទៀតផង។ សូម្បីតែអនុប្រធានគ្រប់គ្រងទូទៅ របស់ MyTV ក៏មានវត្តមានផងដែរ។ នាងបានលើកលែង ឲ្យពួកគាត់ រួចទៅហើយ។ នាងក៏បានអរគុណទៅដល់ អ្នកគាំទ្រ ទាំងអស់ និងសូមមេត្តា បើកចិត្តឲ្យទូលាយ អភ័យទោស ឲ្យពួកគាត់ផង។ ដោយក្តីស្រលាញ់ ពី Autumn៕

ចុចអាន៖ រ៉ូលីន និងក្រុមការងារ ពេញចិត្ដអត់ ធ្វើការ សុំទោស Allen ដោយផ្ទាល់ ចំពោះ កំហុសខុសឆ្គង អចេតនា

ប្រភព និងបណ្តាសារព័ត៌មាន ដែលចុះផ្សាយ៖ DailyMail | SkyNews | BuzzFeed | ITV | Reddit | Facebook | Metro | FoxNews | AC | Channel4 | Mirror

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]